ឯកឧត្តម វង សូត ៖ មន្រ្តីគណបក្សប្រជាជនកម្ពុជាត្រូវត្រៀមខ្លួនឲ្យរួចរាល់ក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតឃុំសង្កាត់អណត្តិទី៥ខាងមុខនេះ
ត្បូងឃ្មុំ៖ ឯកឧត្ដម វង សូត បានថ្លែងថា មន្ត្រី គណបក្សប្រជាជនកម្ពុជាត្រូវត្រៀមខ្លួនឲ្យរួចរាល់ក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ខាងមុខនេះ។
ការថ្លែងបែបនេះ នារសៀល ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ ដែល ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញ សន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វង សូត បានជម្រុញដល់សមាជិកសមាជិកានៃ គណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លេីការថែរទាំសមាជិកបក្សយេីង និងពង្រឹង ពង្រីកសមាជិកឲ្យបានច្រេីន ។ ទន្ទឹមនឹងនេះដែរ មន្ត្រី គណបក្សប្រជាជនកម្ពុជា គឺត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដេីម្បីឈានទៅយកជ័យជំនះឈ្នះក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខនេះ។
ឯកឧត្តម វង សូត បញ្ជាក់ ទៀតថា មន្ត្រី គណបក្សប្រជាជនកម្ពុជា ត្រូវតែលះបង់ ពេលវេលា សមត្ថភាព បំរេី និងការពារជូន ប្រជាពលរដ្ឋតាមត្រូវការប្រចាំថ្ងៃ ពោលគឺធ្វេីយ៉ាងណា លេីកស្ទួយជីវភាពគ្រួសារដែលជួបការលំបាក និងក្រីក្រឲ្យកាន់តែល្អប្រសេីរ។ ជាចុងបញ្ចប់ នៃសន្និបាត ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានអំពាវនាវ ដល់មន្ត្រី CPPទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕








