អាគារKTVមួយកន្លែងនៅខណ្ឌច្បារអំពៅ សាងសង់មិនទាន់បើកដំណើរការផង ស្រាប់តែភ្លើងឆេះផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ អាគារដែលគេស្គាល់ថាសាងសង់បើកខារ៉ាអូខេ អុឹម ភឺរៀល មានភ្លើងឆេះនិងផ្សែងខ្មៅចេញមកខាងក្រៅបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ កាលវេលាម៉ោង០៥និង០០នាទីទៀបភ្លឺថ្ងៃទី០៨  ខែធ្នូ ឆ្នាំ២០១៩ នៅតាមកំណត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។

     លោក ឯក សារ៉េន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ខណ្ឌបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនកើតហេតុកម្មករសំណង់ផ្ដល់ព័ត៍មានថា មានភ្លើងឆេះនៅអាគារសាងសង់ខារ៉ាអូខេក្រោយមកក៏ប្រញ្ញាប់ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ដើម្បីចុះទៅកន្លែងកើតហេតុហើយក៏ឃើញមានផ្សែងខ្មៅចេញពីក្នុងអាគារមកខាងក្រៅខ្លាំង រួចប្រញាប់ចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពរថយន្តជាច្រើនភ្លាមៗ ។
    លោកអភិបាលរងខណ្ឌបានបន្ថែមផងដែរថា ការចុះមកទីតាំខាងលើនេះ លោកផ្ដោតសំខាន់ឲ្យអ្នកនៅក្នុងអាគារប្រញ្ញាប់ចេញមកខាងក្រៅជៀសផុតគ្រោះថ្នាក់ក្នុងករណីនេះ ។   ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានពន្លត់ភ្លើងឲ្យរលត់ទៅវិញ ដោយខាងការរិយាល័យប្រើបំពង់ខ្យល់អុកសុីសែនបំពាក់ឧបករណ៍ដើម្បីចូលទៅដល់គោលដៅដែលឆេះ ហើយបាញ់រលត់និងទប់ស្កាត់បានត្រឹមរយះពេល១ម៉ោង គឺពីម៉ោង៥ទៀបភ្លឺ ដល់ម៉ោង៦ភ្លឺ និងគ្មានអ្នកណារងរបួសនោះឡើយ គ្រាន់តែខូចខាតសម្ភារ:បន្ទប់KTVមួយបន្ទប់ជាន់ផ្ទាល់ដីប៉ុណ្ណោះ ។ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner