ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយមិត្តរួមការងារ។ ភាគច្រើនអ្នកនឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការសម្របសម្រួល។ ក្នុងនោះហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកផ្តើមអនុវត្តផែនការច្នៃប្រឌិតររបស់អ្នកឲ្យបានរួចរាល់។ សូមបោះបង់ការសង្ស័យ និងការព្រួយបារម្ភ ពីព្រោះអ្នកកំពុងតែដើរលើផ្លូវត្រូវ គឺវានៅដល់តែការគិតឲ្យតាមត្រឹមត្រូវ តាមរយៈពត៌មានលម្អិតដែលអ្នកប្រមូលបានប៉ុណ្ណោះ។ ក្រៅពីនេះ លោកអ្នកទទួលបានភាពរស់រវើក និងការបត់បែនតាមស្ថានការណ៍ដោយសេរី។ លើសពីនេះ អ្នកក៏អាចដោះស្រាយបញ្ហាចំពោះមុខដ៏លំបាកបំផុតផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់គ្រប់វិជ្ជាជីវៈ ពីព្រោះការខិតខំប្រឹងប្រែងរបស់អ្នកកំពុងទូទាត់ដោយភាពចម្រើនរុងរឿង និងកំណើនផ្នែកអាជីវកម្ម។ អ្នកប្រហែលជាអាចអនុវត្តផែនការដែលមានមហិច្ចតាបំផុតរបស់អ្នក។ ក្នុងនោះសូមលោកអ្នកកុំរស់នៅជាមួយកំហុសដែលធ្លាប់កើតមានមកហើយ។ ក្នុងនោះសូមលោកអ្នកចងចាំថា នៅរវាងពេលព្រឹក អ្នកប្រហែលជាមិនទទួលបានភាពអស្ចារ្យ ឬភាពរស់រវើកក្នុងអាជីពប៉ុន្មានទេ ប៉ុន្តែចុងបញ្ចប់នៃការងារថ្ងៃនេះនឹងផ្តល់ជូនលោកអ្នករាល់ជ័យជំនះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការទំនាក់ទំនង ពិសេសជាមួយមិត្តរួមការងារ។ ក្នុងនោះដែរ អ្នកនឹងមានលទ្ធភាពប្រមូលបានពត៌មានសំខាន់ៗសម្រាប់អភិវឌ្ឍន៍អាជីពផងដែរ។ ក្នុងនោះហោរាសាស្រ្ត ណែនាំលោកអ្នកកុំឲ្យវាយតម្លៃលើកិច្ចការសំខាន់ៗឡើយ។ ប្រហែលជាអ្នកត្រូវការពេលវេលាបន្តិចទៀត ដើម្បីបំពេញកិច្ចការ ជាជាងការគ្រោងទុកនូវគម្រោងផែនការខ្យល់។ ក្នុងនោះសូមជៀសវាងការខ្ជះខ្ជាយក្នុងការគិតពិចារណា និងការផ្លាស់ប្តូរអារម្មណ៍ងាយ។ ការប្រតិបត្តិខ្លាំងពេក ក៏នឹងនាំផលលំបាកដល់អ្នកផងដែរ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ធ្វើកិច្ចព្រមព្រៀង ដូច្នេះកុំពន្យាពេលជាមួយចម្លើយ ចំពោះការផ្តល់ជូនលើកិច្ចសហប្រតិបត្តិការណ៍។ ទោះជាយ៉ាងណាក៏ដោយចាំបាច់ត្រូវអនុវត្តការប្រុងប្រយ័ត្នឲ្យបានសមហេតុផល និងយកចិត្តទុកដាក់លើពត៌មានលម្អិតទាំងអស់នៃកិច្ចសន្យា។ សូមលោកអ្នកកុំមានការព្រួយបារម្ភណាមួយឡើយ ដោយសារថ្ងៃនេះនឹងផ្តល់ជូននូវភាពវិជ្ជមាន និងរីករាយ។ ប៉ុន្តែសូមនឹងលទ្ធផលល្អប្រសើរក្នុងថ្ងៃនេះ សូមលោកអ្នកតស៊ូ និងអត់ធ្មត់។ ព្យាយាមកុំចូលរួមការសន្ទនាលើប្រធានបទផ្សេងៗ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ វេលាថ្ងៃនេះតម្រូវឲ្យលោកអ្នករៀបចំផែនការការងារឲ្យបានល្អិតល្អន់។ អ្នកអាចអនុវត្តការងារដោយជោគជ័យលុះត្រាតែមានគម្រោងច្បាស់លាស់ ពីព្រោះបញ្ហាដែលនៅខាងក្រៅក៏មានច្រើន ហើយមានលទ្ធភាពគ្រប់គ្រាន់រំខានគោលដៅរបស់អ្នកបាន។ កុំស្វែងរកមធ្យោបាយបង្ហាញសមត្ថភាពវិជ្ជាជីវៈចំពោះអ្នកដទៃ វាគ្រប់គ្រាន់ហើយដែលអ្នកយកចិត្តទុកដាក់បំពេញកាតព្វកិច្ចរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយសូមចំណាយពេលវេលាតែចំពោះរឿងដែលមានប្រយោជន៍ដល់ការងារប៉ុណ្ណោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នកអាចសម្រេចទៅបាន ដោយភាពប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់អ្នក។ ការស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួនប្រហែលពិបាក ឬនាំឲ្យខាតពេលវេលា។ សូមអ្នកព្យាយាមបំពេញការងារតាំងពីពេលព្រឹក ជ្រើសរើសការងារជាអាទិភាព និងកុំប្រថុយប្រថានលើវិជ្ជាជីវៈដែលមិនមែនរបស់ខ្លួន។ ក្នុងនោះសូមធ្វើយ៉ាងណារៀបចំតុការិយាល័យឲ្យបានស្អាត ពីព្រោះបរិស្ថានស្អាតល្អ និងជួយជម្រុញភាពស្រស់ស្រាយ និងការប្រមូលផ្តុំគំនិត។ ក្រៅពីនេះ សូមគិតពិចារណាឲ្យបានច្រើនមុនសម្រេចចិត្តជឿជាក់ ពីព្រោះការខកបំណងក៏កំពុងមានសញ្ញាណ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់ពិបាកក្នុងការទទួលបានផលតាមបំណងប្រាថ្នាខ្លាំងណាស់។ ផលទុនដែលដាក់ចេញ អាចនឹងមិនទទួលបានផលចំណេញតបស្នងមកវិញដោយល្អប្រសើរនោះទេ ហេតុនេះសូមកំណត់ការប្រតិបត្តិការណ៍ទើបអាចបញ្ចៀសហានិភ័យ។ ក្នុងនោះដែរ អ្នកអាចកាន់តែមានទំនោរនិយាយបំផ្លើសបញ្ហា ហើយច្រើនតែនឹងប្រឈមពីការព្រួយបារម្ភដែលមិនចាំបាច់។ ដោយឡែក អ្នកអាចស្វែងរកដំណោះស្រាយ និងជំនួយបានដោយសេរី ហេតុនេះសូមប្រើប្រាស់ប្រយោជន៍នេះជាជាងការប្រថុយប្រថាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានដល់ការជាប់គាំងក្នុងកិច្ចការ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្នចំពោះទំហំការងារធំ ការសម្រេចចិត្ត និងពិសេសការចុះហត្ថលេខាដោយគ្មានមូលដ្ឋានពិតប្រាកដ។ ការប្រមូលពត៌មានអាចជួយកាត់បន្ថយហានិភ័យបានយ៉ាងប្រសើរ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំអន្ទោលជាមួយបញ្ហា លោកអ្នកមានលទ្ធភាពសម្របទៅតាមកាលទេស ហើយក្នុងរយៈពេលខ្លីខាងមុខនេះ ភាពរឹងស្ទះទាំងនេះនឹងប្រែជាល្អវិញ។ ដោយឡែក សូមគ្រប់គ្រងអារម្មណ៍កុំឲ្យប្រឈមនឹងការរំខាននានា។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការចុះហត្ថលេខា ធ្វើកិច្ចព្រមព្រៀង ការបង្កើតមុខរបរថ្មី និងការបោះទុនលុយកាក់ក្នុងទំហំធំក្តី។ រាល់ការលំបាកទាំងឡាយនឹងមិនកើតឡើងចំពោះលោកអ្នកឡើយ ដូច្នេះសូមសម្រេចចិត្តធ្វើការងារដែលលោកអ្នកប៉ងប្រាថ្នា។ ស្របពេលជាមួយគ្នានេះ សូមកុំខ្ជះខ្ជាយពេលវេលា កុំសម្រាកមុនម៉ោង និងការចូលរួមនិយាយដើមចុងនានា។ លើសពីនេះ សូមលោកអ្នកគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំបណ្តោយខ្លួនឲ្យទទួលយកហេតុការណ៍រំខានពីខាងក្រៅ អ្នកមិនអាចទ្រាំទ្រនូវពត៌មានច្រើនពេកនោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ អាជីពរបស់អ្នកមានភាពរស់រវើក លោកអ្នកអាចធ្វើអ្វីៗតាមបំណងប្រាថ្នា ប៉ុន្តែប្រហែលជាអ្នកមិនអាចធ្វើការជាមួយលុយកា់បានដោយសេរីនោះទេ។ ក្នុងនោះដែរ សូមប្រញាប់ប្រញាលសងបំណុលឲ្យបានទាន់ពេលវេលា ប្រសិនបើអ្នកជាប់ពាក់ព័ន្ធនឹងរឿងនេះ ពីព្រោះលុយកាក់អាចជាប្រភពនៃភាពរអាក់រអួលក្នុងការងារ និងជិវិតថ្ងៃនេះ។ ទន្ទឹមនឹងនោះចូរយកចិត្តទុកដាក់បន្ថែមចំពោះការធ្វើរបាយការណ៍ និងការកំណត់បង្ហាញពត៌មាន ដោយសារកំហុសខ្លះអាចនឹងកើតឡើងទាក់ទងនឹងឯកសារ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកថ្ងៃនេះអាចឈានទៅដល់ការប្រឈមនឹងជម្លោះ ឬភាពអាក់អន់ក្នុងចំណោមមនុស្សរួមក្រុម។ អ្នកក៏ប្រហែលជាពិបាកសម្តែងប្រាប់ហេតុផលដល់ពួកគេផងដែរ ដូច្នេះការកំណត់ទំនាក់ទំនងឲ្យស្ថិតក្នុងទម្រង់តូចចង្អៀតអាចកាត់បន្ថយហានិភ័យពីការយល់ច្រលំបានច្រើន។ អ្នកគួររកពេលវេលាបកស្រាយ ឬដោះស្រាយមន្ទិលសង្ស័យមុនវាបង្ករការលំបាកធ្ងន់ធ្ងរ។ ក្នុងនោះអ្នកត្រូវតែពិចារណាឲ្យបានដិតដល់នូវភាពការផ្តល់ជូននានា ពីព្រោះការផ្តល់ជូននោះក៏អាចជាកង្វល់ធំ ប្រសិនបើអ្នកមិនមានភាពច្បាស់លាស់ពីតួនាទីរបស់ខ្លួនទេ។ ចំពោះការរំពឹងលើតំណែងខ្ពស់ គួរតែបោះបង់ចោល។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកត្រៀមខ្លួនទទួលយកភាពរីករាយពេញមួយថ្ងៃ។ មិនថាតែអាជីពប៉ុណ្ណោះទេ ប៉ុន្តែជីវិតរបស់អ្នកក៏នឹងទទួលបានភាពរចម្រើនលូតលាស់ និងសេរីភាពពេញបរិបូរណ៍ផងដែរ។ សូមអ្នកអាចធ្វើអ្វីតាមបំណង ពីព្រោះផលនឹងកើតឡើងច្រើន ហើយបញ្ហានឹងមិនអាចមករំខានគោលបំណងអ្នកឡើយ។ ប៉ុន្តែដើម្បីទទួលបានផលនេះ សូមគ្រប់គ្រងខ្លួនឲ្យបានពេញមួយថ្ងៃ ជៀសវាងការប្រទូសរ៉ាយក្នុងក្រុម ការនិយាយដើមអ្នកដទៃ និងកំហឹងដែលដូចជាភ្លើងចំប៉ើងរបស់អ្នក។ បើទោះបីជាអ្នកអាចទទួលបានមតិរិះគន់ខ្លះក្តី សូមកុំខ្វល់ខ្វាយ អ្វីៗនឹងរលាយបាត់ទៅវិញដោយឯកឯង។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ ថោះ វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងជួបលាភសំណាងក្នុងអាជីព និងសេចក្តីសុខផ្ទាល់ខ្លួន ដូច្នេះសូមរីករាយទទួលយកអំណោយផលដ៏បរិបូរណ៍នេះ។