ក្រសួងការបរទេសចិនគាំទ្រប្រធានអាស៊ានកម្ពុជាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា (Video Inside)
ក្រសួងការបរទេសចិន បានថ្លែងថារដ្ឋាភិបាលក្រុងប៉េកាំង គាំទ្រតួនាទីរបស់កម្ពុជាក្នុងការជួយដោះស្រាយ បញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីកត្តាស្ថិរភាពនយោបាយ។ ការថ្លែងបញ្ជាក់ជំហរគាំទ្រនេះ បានធ្វើឡើងតាម រយៈមន្ត្រីនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនប៊ិន ក្នុងសន្និសីទកាសែតមួយថ្ងៃទី១១មករាឆ្នាំ២០២២។
លោកបានថ្លែងថា ប្រទេសចិនគាំទ្រកម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានក្នុងការអនុវត្តតួនាទីដ៏សកម្ម និងការរួម ចំណែកសំខាន់ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវក្នុងរង្វង់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា តាមរយៈ កិច្ចសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការធ្វើឱ្យសម្រេចបាន ការអភិវឌ្ឍន៍តាមលទ្ធភាពលឿនដែល អាចធ្វើបាន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជា ហ៊ុន សែន រវាងពីថ្ងៃទី៧ដល់៨មករាឆ្នាំ២០២២ បានផ្តល់ លទ្ធផលមកវិញនូវការយល់ព្រមឈប់បាញ់គ្នា, ការធានាជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់របស់ ប្រេ សិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការក្រុមប្រដាប់អាវុធជនជាតិភាគ តិចដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនប៊ិន បានថ្លែងថា មីយ៉ាន់ម៉ាគឺជាសមាជិកមួយនៃរង្វង់គ្រួសារធំ អាស៊ានក្នុងតំបន់។ មន្ត្រីចិនបញ្ជាក់ទៀតថា ប្រទេសចិន គាំទ្រអាស៊ានក្នុងការដោះស្រាយដោយត្រឹមត្រូវនៃ បញ្ហារបស់មីយ៉ាន់ម៉ា និងការដោះស្រាយក្នុងរបៀបរបស់អាស៊ាន និងការអនុវត្តដោយជោគជ័យក្រោមក្របខណ្ឌ របស់អាស៊ាន។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកោតសរសើរការរៀបចំរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់បេសកជនពិសេសអាស៊ាន ដើម្បីការបំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពរវាងផែនទីចង្អុលផ្លូវ៥ចំណុចរបស់មីយ៉ាន់ម៉ា និងចំណុចកុងសង់ស៊ុសទាំង៥របស់អាស៊ាន៕