រួមគ្នាដើម្បីកម្ពុជា ចូលរួមលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
ដើម្បីចូលរួមលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជានាល្ងាចថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅមុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត។
អាស្រ័យហេតុនេះសូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅមុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ចាប់ពីម៉ោង ៧:០០យប់តទៅ។

