មុខសញ្ញាឆក់ទូរស័ព្ទដៃពីអ្នកដំណើរតាមផ្លូវនៅខណ្ឌសែនសុខសមត្ថកិច្ចតាមចាប់បាននៅខណ្ឌដូនពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់ទូរស័ព្ទដៃពីអ្នកដំណើរតាមផ្លូវ បានសម្រេចកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សមត្ថកិច្ចតាមចាប់ខ្លួនបានដល់ខណ្ឌដូនពេញនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។ខណៈសមត្ថកិច្ច ខណ្ឌសែនសុខប្រទះឃើញភិនភាគ និងស្គាល់ស្លាកលេខម៉ូតូ ហើយតាមចាប់ខ្លួនបាន នៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជិះម៉ូតូ មួយគ្រឿង QBIX ពណ៌ត្រួយចេក ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3900 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីអ្នកដំណើរ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩កន្លងមកនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានសម្រេចហើយរត់គេចខ្លួនបាត់ ទើបតែនៅព្រឹកថ្ងៃទី០៦ ខែធ្នូ នេះប្រទះឃើញ ភិនភាគជនសង្ស័យ និងម៉ូតូ ទើបដេញចាប់ឃាត់ខ្លួនបានតែម្តង ។

ក្រោយពីចាប់ខ្លួនសមត្ថកិច្ចបាននាំ ជនសង្ស័យមកសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ និងស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកបន្ថែមទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner