បារាំង អង់គ្លេស និងអាល្លឺម៉ង់ចោទអ៊ីរ៉ង់ថា កំពុងផលិតគ្រាប់មីស៊ីល-នុយក្លេអ៊ែរផ្លោងអន្តរទ្វីប ខណៈទីក្រុងតេហេរ៉ង់ប្រកាសច្រានចោល

អាល្លឺម៉ង់៖ ឯកអគ្គរដ្ឋទូតប្រទេសបារំាង អាល្លឺម៉ង់ និង អង់គ្លេសបានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងអភិវឌ្ឍន៍គ្រាប់មីស៊ីលផ្លោងបាលីស្ទីក (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងផ្លោងរំលងទ្វីប) ។

ក្នុងសារលិខិតមួយផ្ញើជូនទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស មន្រ្តីជាន់ខ្ពស់ប្រទេសទំាងបីប្រចាំស្ថាប័នកំពូលមួយនេះបានបញ្ជាក់ថា ទង្វើអ៊ីរ៉ង់ គឺមិនស្របទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥នោះឡើយ ។

ជាការឆ្លើយតបវិញនោះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ បានថ្លែងអះអាងថា អឺរ៉ុបកំពុងតែព្យាយាមបិទបាំងការខ្វះសមត្ថភាពរបស់ខ្លួន ក្នុងការគោរពទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយឱនក្បាលដាក់សហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ផងដែរថា ការចោទនេះធ្វើឡើងដោយយោងទៅលើឃ្លីបវីដេអូ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម កាលពីខែមេសា ឆ្នាំ២០១៩ ដែលបង្ហាញពីការធ្វើបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ហ្សាបាប់-៣ របស់អ៊ីរ៉ង់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner