ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា មន្ទីរបញ្ចកោណកំពុងពិចារណាបញ្ជូនកងទ័ពបន្ថែម៧.០០០នាក់ទៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមទប់ទល់នឹងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិអាម៉េរិកកំពុងពិចារ ណាបញ្ជូនកងទ័ពបន្ថែម៧.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា សំដៅទប់ទល់នឹងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ នេះបើតាមប្រភពពីទូរទស្សន៍ Fox News ។

ដោយឡែកបើតាមកាសែត New York Times សហរដ្ឋអាម៉េរិកទំនងជានឹងបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយទីភ្នាក់ងារស៊ើបការណ៍សំងាត់អាម៉េរិកអះអាងថា ពួកគេប្រមូលបានព័ត៌មានថា អ៊ីរ៉ង់កំពុងកេងចំណេញពីភាពចលាចល ដោយសារបាតុកម្មតវ៉ាក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីលួចលាក់ដំឡើងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លីលើទឹកដីប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់កងទ័ពអាម៉េរិកក្នុងតំបន់ ។

យ៉ាងណាមិញ ទាក់ទិនទៅនឹងសេចក្តីរាយការណ៍របស់សារព័ត៌មានទំាងពីរខាងលើនេះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក Mark Esper នៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយនោះទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner