នគរបាល ខណ្ឌសែនសុខ បញ្ជូនខ្លួនជនសង្ស័យ ៧នាក់ ទៅតុលាការ ក្នុង៥ករណីផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៧នាក់ ត្រូវបាន នគរបាល ខណ្ឌ សែនសុខ បញ្ជូនខ្លួន ទៅតុលាការដើម្បី ឲ្យព្រះរាជអាជ្ញា ចោទសួរ និង ដាក់បន្ទុកនៅ ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿង បទល្មើស ពាក់ព័ន្ធ នឹងជួញដូរគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀន  ហឹង្សា រំលោភ និងទទួលផល ចោរកម្ម។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទាំង ៧នាក់ មាន ១នាក់ ពាក់ព័ន្ធ ករណី ជួញដូរ ថ្នាំញៀន ប្រើប្រាស់គ្រឿងញៀន ចំនួន ២នាក់ ហឹង្សា ២នាក់ ទទួលផល ចោរកម្ម ១នាក់ និងរំលោភ១នាក់ ។ សមត្ថកិច្ចនគរបាល បានបន្តទៀតថា ក្រោយពីកម្លាំង ជំនាញប៉ុស្តិ៍ បង្ក្រាប ចាប់ខ្លួនបាននាំទៅ សាកសួរនៅផ្នែកជំនាញតាមនីតិវិធី រហូតដល់ ព្រឹកថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបាន បញ្ជូនខ្លួន ទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner