រថយន្ត toyota prius បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់ជាប់ក្រោមរថយន្តរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូsuzuki និចពីក្រោយអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកបើកបរម៉ូតូជាប់ក្រោមរថយន្តរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង១០នាទីអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករាឆ្នាំ២០២២ នៅចំណុចមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូsuzuki និច មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HS-4842ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តtoyota prius មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-0700 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យអូសជាច្រើនម៉ែត្រ ចំណែកអ្នកបើកបរម៉ូតូបានជាប់នៅក្រោមរថយន្តរងរបួសធ្ងន់ និងត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយលើកផ្ងារថយន្តរួចយកជនរងគ្រោះលើកដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះដែរគេឃើញតៃកុងរថយន្តនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner