មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងទាំង៣ប្រភេទ ដែលជានិវត្តន៍ជននៅខេត្តបាត់ដំបងទទួលបានការឧត្ថម្ភថវិកាក្នុងឱកាសចូលរួមប្រារព្វមិទ្ទិញអបអរសាទរខួប៤១ឆ្នាំ (ថ្ងៃបង្កើតរណសិរ្ស០២ ធ្នូ ១៩៧៨- ០២ ធ្នូ ២០១៩). (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

  មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងទាំង៣ប្រភេទជានិវត្តន៍ជន ចំនួនជាង២៥០នាក់ ដែលបានចូលរូមនៅក្នុងអង្គមិទ្ទិញមហាជនអបអរសាទរខួប៤១ឆ្នាំនៃរណសិរ្ស២ធ្នូ(១៩៧៨-២០១៩)បានទទួលប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលនិងផ្កាកុលាប១ទង ដើម្បីជានិមិត្តរូបឆ្លុះបញ្ចាំងពីទឹកចិត្តការនឹករលឹកនិងសេចក្តីស្រឡាញ់រាប់អានចំពោះរៀមច្បង មិត្តភ័ក្ត្រ ដែលធ្លាប់រួមរស់ការងារ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជាមួយគ្នា ហើយដែលត្រូវដាក់ចូលនិវត្តន៍កន្លងទៅ។ហើយក៏ជាវប្បធម៌ចែករំលែកនូវក្នុងការផ្តល់ជាកម្លាំងចិត្ត ជូនដល់បងៗជានិវត្តន៍ជនទាំងនោះថែមទៀតផង។

        ពិធីនេះធ្វើឡើង ស្របពេលដែលថ្នាក់ដឹកនាំ មកពីស្ថាប័ន មន្ទីរ អង្គភាពនានា ជុំវិញខេត្ត មន្ត្រីរាជការស៊ីវិល និង កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រ ជាពលរដ្ឋ ប្រមាណជាង ០១ពាន់នាក់ បានចូលរួមនៅក្នុងថ្ងៃប្រារព្វខួប៤១ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឃន៍មាតុភូមិកម្ពុជា(០២ធ្នូ១៩៧៨-០២ធ្នូ២០១៩)ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រពស្ទឹងសង្កែ នៅព្រឹកថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

        ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបានថ្លែងសារនយោបាយនិងអំណានសុន្ទរកថារបស់សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា,ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសប្រារព្វមិទ្ទីញមហាជនអបអរសាទរខួបអនុស្សា វរីយ៍ លើកទី៤១ឆ្នាំ នៃ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ១៩៧៨-២ធ្នូ២០១៩
នូវខ្លឹមសារទាំងស្រុង ដែលបានឆ្លុះបញ្ចាំង ពីព្រឹត្ដិការណ៍សំខាន់ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់ ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

        ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងបន្ថែមទៀតថា៖ពិធីដ៏មហានក្ខត្តឫក្សប្រកបដោយមហាសាមគ្គីភាព ដែលយើងកំពុងប្រារព្វធ្វើថ្ងៃនេះ គឺស្របពេលដែលប្រជាជនកម្ពុជា កំពុងរស់នៅប្រកបដោយសុខសន្តិភាព ក្នុងកម្រិតជីវភាពលូតលាស់ មានសិទ្ធិ សេរីភាពដ៏ពេញលេញ សម្បូរសប្បាយ និងពោរពេញដោយមោទនភាពចំពោះជោគជ័យដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាយើងសម្រេចបានបន្ទាប់ពីថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ។ រណសិរ្ស២ធ្នូ មិនត្រឹមតែជួយសង្គ្រោះជីវិតយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ នៅបានជួយស្តារ កសាងនិងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទឹសទីនិងធ្វើឲ្យមាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់ថែមទៀតផង។

     ឯកឧត្តមក៌បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ស្មារតី ២ធ្នូ ស្មារតី៧មករា បានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើងគ្រប់ៗរូបនិងបានប្រែក្លាយទៅជាកម្លាំងចលករយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ និងដើម្បីពង្រឹងបុព្វហេតុសុខសន្តិភាព ប្រជាធិបតេយ្យនិងការអភិវឌ្ឍន៍កម្ពុជាយើង។ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ ក៏បានថ្លែងអំពាវនាវដល់គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ មន្ត្រីរាជការ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ ត្រូវបន្តលើកកម្ពស់ ស្មារតី ថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ និងផ្សារភ្ជាប់ នូវសុខទុក្ខប្រជាជន បម្រើប្រទេសជាតិស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយយើងម្នាក់ៗត្រូវចងចាំថា៖ នេះគឺជាគោលបំណងនិងឧត្តមគតិ ឥតប្រែប្រួលរបស់រណសិរ្សនិងគណបក្សប្រជាជនកម្ពុជាយើង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner