អ្នកបើកបររថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយគាបទ្រុងកុងតីន័របែកក្បាលស្លាប់នៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍

ខេត្តស្វាយរៀង ៖ បុរស់ម្នាក់ជាអ្នកបើកបររថយន្តកុងតឺន័រ ត្រូវទូកុងតឺន័រគាបបែកក្បាលស្លាប់ភ្លាមៗ ខណៈចូលទៅរុញទូកុងតឺន័រដែលស្ទូចលើកដាក់លើរថយន្តមិនដឹងយ៉ាងម៉ិចស្រាប់តែទូកុងតឺន័រយោលមកគាបជាប់ចំក្បាលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងតែម្តង ។

បើតាមអ្នកឃើញហេតុការបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១០នាទីយប់ថ្ងៃទី២២ មករា ២០២១ នៅក្នុងទីធ្លាច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍ ស្ថិតនៅភូមិព្រៃវ័ល្ល៍ ឃុំថ្មី ស្រុកកំពង់រោទ៍ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះ ចូច បើករថយន្តម៉ាកហ្វុយសូ(FUSO) ពាក់ស្លាកលេខកំពង់ធំ 3A -1421 ពណ៌ស សណ្តោងរ៉ឺម៉ក ទៅកន្លែងកើតហេតុ ដើម្បីដឹកទ្រុងកុងតឺន័រ បន្ទាប់មកមានរថយន្តស្ទូច១គ្រឿងរបស់ក្រុមហ៊ុនតេងឡាយបានស្ទូចទូកុងតឺន័រដាក់លើរថយន្ត ខណៈនោះជនរងគ្រោះឃើញដាក់មិនចំ ចូលគន្លឹះរ៉ឺម៉កក៏ចុះទៅរុញទូកុងតឺន័រដើម្បីឲ្យចំគន្លឹះស្រាប់តែទូកុងតឺន័រយោលបោកទៅលើជនរងគ្រោះបណ្តាលឲ្យគាបជាប់ក្បាលបែកខ្ទេចមួយចំហៀងស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកអ្នកបើករថយន្តស្ទូចក៏រត់គេចខ្លួនបាត់ភ្លាមៗដែរ ។

ប្រភពបន្តទៀតថា រហូតដល់ព្រឹកថ្ងៃទី២៣មករានេះ ទើបឃើញសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកពង់រោទ៍ចុះទៅកន្លែងកើតហេតុ ហើយដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ មករា ២០២២ ឃើញមានវត្តមានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យផងដែរ ។ បន្ទាប់មកក៏បានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តកំពត។

ទាក់ទិនករណីនេះដែរមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ ដូចជាមានការលាក់បាំងដោយសមត្ថកិច្ចដេញដោលដាក់គ្នា ហើយឲ្យសួរទៅក្រុមហ៊ុនផែស្ងួតតេងឡាយវិញ។ ទាក់ទិនករណីនេះដែរតំណាងក្រុមហ៊ុនតេងឡាយ ដែលមានទូរសព្ទ័លេខ ០១២ ៨៩០ ៥៣៨ បានឲ្យទាក់ទងទៅលេខទូរសព្ទ័លេខ ០១២ ៦១៥ ៦៦៦ប្រចាំការនៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ បែជាសួរវិញថា បានលេខទូរសព្ទ័ខ្ញុំពីណា បន្ទាប់មកក៏បិទទូរសព្ទ័ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner