អគ្គិភ័យឆេះបំផ្លាញអគារបេតិកភណ្ឌពិភពលោក របស់ប្រទេសអូទ្រីស

អគារដ៏ទាក់ទាញជាសម្បត្តិបេតិកភណ្ឌពិភពលោក Hallstatt នៃប្រទេសអូទ្រីស ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញគ្មានសល់។
អាជ្ញាធរថា អគ្គិភ័យចាប់ផ្ដើមឡើងផ្ទះខ្ទមឈើមួយនៃមាត់បឹង ហើយបន្ដរាលដាលទៅផ្ទះខ្ទមផ្សេងទៀត និងអគារពីរខ្នងដែលនៅឆ្លងផ្លូវ Seestraße ។ ក្រុមពន្លត់អគ្គិភ័យ ៨ក្រុម មានមនុស្ស ១០៩នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់ភ្លើង និងទប់ស្កាត់ការរាលដាលបន្ថែមទៀត។

មូលហេតុពិតដែលបណ្ដាលឲ្យមានភ្លើងឆាបឆេះ កាលពីចុងសប្តាហ៍នោះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
សូមបញ្ជាក់ថា Hallstatt គឺជាតំបន់គោលដៅទេសចរដ៏ល្បីល្បាញមួយរបស់ប្រទេសអូទ្រីស ដែលមានភ្ញៀវទេសចរជាង ១លាននាក់ទៅទស្សនាជារៀងរាល់ឆ្នាំ។ ទីក្រុងនេះត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ១៩៩៧៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner