គ្រោះធម្មជាតិនៅតុងហ្គា បន្សល់ជារបួសផ្លូវចិត្តដល់ប្រជាពលរដ្ឋ
តុងហ្គា ដែលជាប្រទេសមួយស្ថិតនៅទ្វីបអូសេអានី តែងជួបប្រទះនឹងគ្រោះធម្មជាតិជារឿយៗ ប៉ុន្តែគ្រោះធម្មជាតិក្នុងសប្ដាហ៍មុន គឺជាគ្រោះធ្ងន់បំផុតមិនធ្លាប់មានពីមុនមក។
ក្រោយទទួលរងនៅព្យុះធូលីមុនពេលមានបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិរួចមក ប្រទេសនេះត្រូវទទួលរងនូវរបួលផ្លូវចិត្ត ដោយសារគ្រោះធម្មជាតិដ៏អាក្រក់មិនធ្លាប់មានពីមុនមក។ តួរយ៉ាង ដូចកាលពីថ្ងៃ អាទិត្យ សប្ដាហ៍មុន ការប្រាស្រ័យទាក់ទងជាមួយពិភពខាងក្រៅនៅតែមានភាពលំបាក ដោយសារសេវាអ៊ីនធឺណិតតិចតួច ហើយសេវាទូរស័ព្ទនៅកោះនៅឆ្ងាយៗត្រូវបានកាត់ផ្ដាច់ទាំងស្រុង។
កាកបាទក្រហម បាននិយាយថា ខ្លួនមិនត្រឹមតែផ្តល់តង់ អាហារ ទឹក និងបង្គន់អនាម័យដល់ប្រជាជន១៧៣ គ្រួសារនៅលើកោះធំរបស់តុងហ្គាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេវាផាសុកភាពផងដែរ។
លោក Drew Havea អនុប្រធានកាកបាទក្រហមតុងហ្គា បាននិយាយថា៖ «មនុស្សគ្រប់គ្នានៅតែតស៊ូនៅតែជួបការលំបាកនៅពេលនេះ។ ដោយសារតែ ព្យុះធូលី គ្រួសារទាំងនេះ ត្រូវការពារកូនរបស់ពួកគេមិនបានលេងនៅខាងក្រៅឡើយ»។
លោក Havea បាននិយាយថា ទោះបីជាអ្នកស្រុកមួយចំនួនមកពីកោះដាច់ស្រយាល ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅ Ha’apai ត្រូវបានជម្លៀសទៅកាន់កោះធំ Tongatapu ក៏ដោយ ប៉ុន្តែអ្នកផ្សេងទៀត បានបដិសេធមិនចាកចេញពីទីតាំងខ្លួននោះទេ។ លោកបន្តថា ឥទ្ធិពលរបួសផ្លូវចិត្តនៃគ្រោះធម្មជាតិដ៏អាក្រក់ទាំង ២ នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់ពួកគេមួយរយៈ។
គាត់ បាននិយាយថា៖ «ក្មេងៗគ្រប់រូប បានធំឡើងនៅក្នុងភូមិសាស្ត្រនេះ ត្រូវរៀនរស់នឹងគ្រោះធម្មជាតិ ដែលយើងជួបប្រទះ។ ឥឡូវនេះខ្ញុំគិតថា យើងពិតជាមានការព្រួយបារម្ភ ហើយចាប់ផ្តើមគិតថា តើកន្លែងទាំងនេះ នឹងត្រូវរងគ្រោះទាំងនេះញឹកញាប់ប៉ុណ្ណា»។
ការផ្ទុះនៃភ្នំភ្លើង Hunga-Tonga-Hunga-Ha’apai ដែលស្ថិតនៅលើខ្សែសង្វាក់ភ្លើងប៉ាស៊ីហ្វិកសកម្មរញ្ជួយ បានបញ្ជូនរលកយក្សស៊ូណាមិ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយត្រូវបានគេ ឮ នៅចម្ងាយប្រហែល ២៣០០ គីឡូម៉ែត្រ ក្នុងប្រទេសនូវែលសេឡង់។
ការផ្ទុះនេះ គឺមានថាមពលខ្លាំង ដែលផ្កាយរណបអវកាសបានចាប់យកមិនត្រឹមតែពពកផេះដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែក៏ក៏ចាប់បាននូវរលកបរិយាកាស ដែលសាយភាយចេញពីភ្នំភ្លើង ដែលមានល្បឿនលឿនជាងសម្លេងទៀត។
លោក John Tukuafu ម្ចាស់រមណីយដ្ឋានឆ្នេរ Vakaloa ដែលត្រូវប្រញាប់ជួយសង្គ្រោះភរិយាពីរលកយក្សស៊ូណាមិ បានរំឭកថា៖ «ខ្ញុំគិតថាពិភពលោកនឹងឈានដល់ទីបញ្ចប់។ រមណីយដ្ឋាននេះ ស្ថិតនៅក្នុង Kanokupolu ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយនៅលើ Tongatapu ហើយដើមឈើ និងកម្ទេចកម្ទី ត្រូវបានរុះរើ លើរមណីយដ្ឋាននេះ»។
កញ្ញា Mary Lyn Fonua និពន្ធនាយកនៃគេហទំព័រព័ត៌មាន Matangi Tonga Online បានប្រាប់សារព័ត៌មាន Router កាលពីថ្ងៃ អាទិត្យ ថា៖ «ខ្ញុំគិតថាកោះទាំងមូល យើងមានការតក់ស្លុត។ យើងត្រូវចំណាយពេលមួយសប្តាហ៍សម្រាប់មនុស្សជាច្រើន ដើម្បីបានធូរស្បើយពីរបួសផ្លូវចិត្ត ដែលកើតចេញមកពីបទពិសោធន៍របស់សំឡេង ”ញ័រ និងរន្ធត់” នៃការផ្ទុះនេះ។
កញ្ញា បានប្រាប់សារព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ទី២៣ មករានេះថា៖ «វាលឺខ្លាំងពេក ប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថា វាផ្ទះញ័រ បង្អួចក៏ញ័រ ហើយវាកាន់តែខ្លាំងឡើងរហូតដល់មានបន្ទុះធំ។ អ្នកស្រុក កំពុងប្រាថ្នាចង់បានភ្លៀងត្រូពិច ដើម្បីលាងសម្អាតធូលីភ្នំភ្លើង “ដ៏អាក្រក់ និងរមាស់” ស្លឹកឈើនៅលើដើមឈើបានប្រែ ជាពណ៌ត្នោត ហើយជ្រុះចេញ»។
គួរបញ្ជាក់ផងដែរថា បន្ទុះភ្នំភ្លើង Hunga Tonga-Hunga Ha’apai បានឈានដល់ការផ្ទុះដ៏ខ្លាំងក្លាមួយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២។ ការបញ្ចេញថាមពលយ៉ាងលឿនរបស់វា បានជំរុញឱ្យមានរលកយក្សស៊ូណាមិក្នុងមហាសមុទ្រ ដែលបណ្តាលឱ្យមានការខូចខាតនៅឆ្ងាយដូចជាឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក ប៉ុន្តែវាក៏បានបង្កើតរលកសម្ពាធនៅក្នុងបរិយាកាសផងដែរ។
គំរូរលកបរិយាកាសជិតនឹងការផ្ទុះមានភាពស្មុគស្មាញណាស់ ប៉ុន្តែចម្ងាយរាប់ពាន់ម៉ាយរបស់វា បានលេចចេញជារលកខាងមុខដាច់ស្រយាល ដែលធ្វើដំណើរផ្ដេកក្នុងល្បឿនជាង ៦៥០ ម៉ាយក្នុងមួយម៉ោង នៅពេល ដែលវារាលដាលទៅខាងក្រៅ។
លោក James Garvin នៃអង្គការ NASA និងជាប្រធានអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល Goddard Space Flight Center បានប្រាប់សារព័ត៌មាន NPR ថា ទីភ្នាក់ងារអវកាស បានប៉ាន់ប្រមាណថា ការផ្ទុះនេះ គឺប្រហែល 10 ម៉េហ្កាតុន ប្រហែល ៥០០ ដងខ្លាំងជាងគ្រាប់បែក ដែលបានទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុនក្នុងអំឡុងពេលសង្រ្គាមលោកលើកទី ២ ទៀត។ នេះបើតាមការសង្កេតពីផ្កាយរណប ដែលមើលដោយឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េដខាងលើ រលកមើលទៅដូចជារលក ដែលផលិត ដោយការទម្លាក់ថ្មនៅក្នុងស្រះ។



ប្រភព៖ Reuters