អ្នករត់ម៉ូតូកង់បីមួយក្រុមព្រួតគ្នាវាយអ្នករត់កង់បីដូចគ្នាពីរនាក់ទៀតរងរបួសបែកក្បាល សមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីប្រចាំនៅបេនផ្សារ អ៊ីអន២ បានព្រួតគ្នាវាយអ្នករត់ម៉ូតូកង់បី ២នាក់មកពីខាងក្រៅរបួសបែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី៣ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចស្តុបផ្សាអុីអន២ តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ ១៩៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ បានបើកម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿងមកចតនៅចំណុចកន្លែងកើតហេតុខាងលើដែលជាចំណតក្រុមអ្នករត់ម៉ូតូកង់បីបង់បេនប្រចាំនៅកន្លែងកើតហេតុ ខណៈនោះក្រុមអ្នករត់ម៉ូតូកង់បីដែលបង់បេននៅផ្សារអ៊ីអន២ ប្រមាណជា២០ ទៅ៣០នាក់ បាននាំគ្នាមកដេញអ្នករត់កង់បីដែលមកពីក្រៅមិនបានបង់បេនមកចតនៅបេនរបស់គេទេឲ្យចេញពីកន្លែងពួកគេដោយមិនឲ្យចត នៅទីនោះព្រោះកន្លែងនេះពួកគេបានបង់ភាសុីមានតែពួកគេទេទើបអាចចតបាន។

បន្ទាប់មកក៏បានទាស់ពាក្យសម្តីឈ្លោះ ប្រកែកគ្នា កើតជាហិង្សាខាងភាគីម៉ូតូកង់បីដែលប្រចាំបេននៅទីនោះបានព្រួតគ្នាវាយអ្នករត់ម៉ូតូកងបីដូចគ្នាដែរមកពីក្រៅពីរនាក់រងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ ធ្វើកាឃាត់ខ្លួនជនបង្កបានចំនួន៣នាក់ រួមនឹងម៉ូតូកង់បីចំនួន៣គ្រឿង ចំណែកបក្ខពួកមួយក្រុមទៀតរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់បាត់អស់។

បច្ចុប្បន្ន ជនដៃដល់ និងជនរងគ្រោះរួម នឹងម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត និងធ្វើកំណត់ហេតុដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner