អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម

កែប៖ ទូកអ្នកនេសាទត្រីនៅខេត្តកែប បានចុះអូសមងក្នុងសមុទ្រតែជាប់សាកសពជនបទេសម្នាក់នៅក្នុងមងធ្វើអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀល ថ្ងៃទី៣ ខែធ្នូរ២០១៩។ ទោះជាបែបណាដំណឹងសាកសពជនបទេសនេះត្រូវបាននគរបាលការពារព្រំដែនទឹកខេត្តកែប ជាអ្នកអូសសពដែលជាប់ក្នុងមងតាមអូប័រមកដល់ឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរខេត្តកែប ដើម្បីឲ្យនគរបាលខេត្តកែបរួមទាំងលោកគ្រូពេទ្យធ្វើកោសល្យវិច្ច័យរួមគ្នាទៅលើសាកសពដែលបានអ្នកនេសាទអូសមងជាប់ នៅខាងលិចកោះអង្រងជាប់ និងកោះត្រល់។

តាមការពិនិត្យជាក់ស្ដែងទៅលើរាងកាយសាកសពគឺ ជនរងគ្រោះមិនមានពាក់អាវស្លៀកខោទេប៉ុន្តមានខ្សែនីឡុងចងជាប់នៅនឹងចង្កេះថែមទាំងមានដុំថ្ម៤ទៅ៥ដុំច្រកក្នុងថងចងជាប់នៅ នឹងខ្លួនសពផង។ ក្នុងថងពណ៌ខ្មៅដែលច្រកដំថ្មនោះក៏មានវេនតាពណ៌ស និងរូបសេះមួយក្បាលផងដែរ។ លោក សំរឹទ្ធ ថាវរ៉ាត់ មន្ត្រីនគរបាលការពារដែនទឹកនិយាយប្រាប់ឲ្យដឹងថាសពនេះត្រូវបានអ្នកនេសាទទូកអូសមងជាប់នៅវេលាម៉ោង១រសៀលថ្ងៃទី៣ខែធ្នូរ នៅខាងលិចកោះអង្រ្គោងជាប់ និងកោះត្រល់។

មន្ត្រីនគរបាលការពារដែនទឹកនោះនិយាយថាក្រោយពីបានទទួលពត៏មាននេះលោកបានឲ្យកំលាំងយកអូប័រអូសទាំងមងទាំងសព មកកាន់ឆ្នេរដើម្បីឲ្យកំលាំងជំនាញពិនិត្យ។ទោះជាអ្នកចោមរោមមើលសពច្រើនហើយនិយាយថាជនបទេសត្រូវគេធ្វើឃាតសម្លាប់ ក៏ដោយលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកែប បានធ្វើការបដិសេធព្រោះអ្នកស្លាប់នេះមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ព្រោះយើងនៅមានការស្រាវជ្រាវបន្ថែមទៀត។នៅល្ងាចនេះសពត្រូវបានដឹកទៅកាន់មន្ទីរពេទ្យខេត្តកែប៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner