យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងទើបបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់ទៀត បើទោះជាទើបរងទណ្ឌកម្មពីសហរដ្ឋអាមេរិក

សេអ៊ូល៖ កូរ៉េខាងជើងត្រូវបានយោធាកូរ៉េខាងត្បូងរាយការណ៍ថា ប្រហែលជាបានបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់ជាថ្មីទៀត នៅក្នុងថ្ងៃអង្គារ៍នេះ ដែលធ្លាក់ទៅក្នុងដែនសមុទ្រភាគខាងកើត។

ស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា គ្រាប់មីស៊ីលពីរគ្រាប់ដែលកូរ៉េខាងជើងទើបបាញ់សាកល្បងខាងលើនេះ គឺជាប្រភេទមីស៊ីគ្រូស (cruise missile)។ វាគឺជាការធ្វើតេស្តមីស៊ីលលើកទី៥ហើយក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈដែលមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតែបន្តជាប់គាំងដដែល។

សកម្មភាពបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៩កន្លងមក បានបង្កឱ្យមានការព្រួយបារម្ភពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរេស ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner