រុស្ស៊ីព្រមានចាត់វិធានការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិកមិនអាចបំពេញតាមការទាមទាររបស់វិមានក្រឹមឡាំង

ម៉ូស្គូ៖ រុស្ស៊ីនឹងចាត់វិធានការសងសឹកសមស្រប ប្រសិនបើខ្លួនមិនទទួលបានចម្លើយស្ថាបនាពីសហរដ្ឋអាមេរិក លើការទាមទាររបស់ទីក្រុងម៉ូស្គូ សម្រាប់ការធានាផ្លូវច្បាប់ថា អង្គការណាតូនឹងមិនពង្រីកសមាជិកភាពរបស់ខ្លួនទេនោះ។ នេះបើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បញ្ជាក់ទៅកាន់សភាជាន់ទាបរបស់រុស្ស៊ី។

ប្រមុខការទូតរុស្ស៊ីរូបនេះបាន​ព្រមានដូច្នេះ​ថា រុស្ស៊ី​នឹង​ចាត់​វិធានការ​សងសឹក ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​នៅ​តែ​បន្ត​អនុវត្ត​នយោបាយ​ឈ្លានពាន ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់អំ​ពី​វិធានការឆ្លើយតប​នេះ​ទេ។ រដ្ឋមន្ត្រីរុស្ស៊ីម្នាក់បាននិយាយថា ប្រទេសរបស់លោកនឹងសិក្សាការឆ្លើយតបរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ដែលធ្វើឡើងដោយមានការសម្របសម្រួលជាមួយអង្គការណាតូ។ ប្រទេសរុស្ស៊ីបានទាមទារថា អាមេរិក និង​អង្គការ​អូតង់ត្រូវតែសន្យាឈប់រើសសមាជិកថ្មីចូលបន្ថែម ហើយត្រូវឈប់ធ្វើសមយុទ្ធយោធានៅក្បែរព្រំដែនរុស្ស៊ី។

លោក ឡាវរូវ បានបន្ថែមទៀតថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះបាននិយាយតាមទូរស័ព្ទជាមួយមេដឹកនាំនៃបណ្តាប្រទេសនៅអាមេរិកឡាទីន រួមមានគុយបា វេណេហ្ស៊ុយអេឡា និងនីការ៉ាហ្គា។ លោក ឡាវរូវ បានបញ្ជាក់ទៀតថា លោក ពូទីន បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសទាំងនេះក្នុងវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាជាដើម៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner