ប្រធានាធិបតីអ៊ុយក្រែនកោតសរសើរការចរចានៅទីក្រុងប៉ារីស ដែលមានលក្ខណៈស្ថាបនាជាមួយរុស្ស៊ី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានសាទរលទ្ធផលនៃកិច្ចចរចារវាងមន្រ្តីជាន់ខ្ពស់អ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងប៉ារីស កាលពីដើមសប្តាហ៍នេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយផ្លូវការទូត ដើម្បីចៀសវាងជម្លោះយោធា។
អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្សេឡិនស្គី បានវាយតម្លៃជាវិជ្ជមាននូវការពិត នៃកិច្ចប្រជុំលក្ខណៈស្ថាបនា ក៏ដូចជាចេតនាក្នុងការបន្តការចរចាប្រកបដោយអត្ថន័យក្នុងរយៈពេលពីរសប្តាហ៍នៅទីក្រុងប៊ែរឡាំង។ បេសកជនមកពីទីក្រុងម៉ូស្គូ និងទីក្រុងគៀវ កាលពីថ្ងៃពុធសប្តាហ៍នេះ បានព្រមព្រៀងគ្នាបន្ទាប់ពីកិច្ចពិភាក្សាដែលភាគីទាំងអស់គួរតែសង្កេតមើលបទឈប់បាញ់នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរដ្ឋាភិបាលបាននិងកំពុងប្រយុទ្ធជាមួយពួកបំបែកខ្លួនដែលគាំទ្ររុស្ស៊ីតាំងពីឆ្នាំ ២០១៤។
អ្នកនាំពាក្យបានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែនថា សម្រាប់រដ្ឋរបស់យើង… អាទិភាពទីមួយនាពេលបច្ចុប្បន្ននេះ គឺការសម្រេចបាននូវភាពស្ងៀមស្ងាត់ប្រកបដោយស្ថិរភាព និងគ្មានលក្ខខណ្ឌនៅក្នុងតំបន់ ដុនបាស់។ បទឈប់បាញ់ត្រូវតែមានការធានា និងអាចទុកចិត្តបាន ហើយវាជាមូលដ្ឋានដែលជំហានបន្ទាប់អាចត្រូវបានអនុវត្ត៕ ប្រភព៖ CNA


