មន្ត្រីសុខាភិបាលទាំងអស់ សូមបន្តធ្វើអំពើល្អ បម្រើសេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឱ្យក្លាយទៅជាគ្រូពេទ្យគំរូ

អត្ថបទដោយ៖
ធី ដា

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់ មន្ត្រីសុខាភិបាលទាំងអស់ សូមបន្តធ្វើនូវអំពើល្អ កុំសាងកំហុសដោយខ្លួនឯង ហើយបែជាស្តីបន្ទោសទៅលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយ មន្ត្រីរាជការ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ នៅសលាខេត្តកំពង់ចាម ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏សុំឱ្យមន្ត្រីសុខាភិបាលទាំងអស់ កែប្រែ កំហុស ដែលធ្លាប់បានប្រព្រឹត្ត ហើយងាកមកយកចិត្តទុកដាក់ បម្រើសេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឱ្យក្លាយទៅជាគ្រូពេទ្យគំរូ និងក្លាយទៅជាអ្នកបន្តវេន ក្នុងវិស័យសុខាភិបាល ។

សូមបញ្ជាក់ថា ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, ប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ប្រមាណ ២៥០នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner