ឯកឧត្តមហ៊ុន ម៉ានី សម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានគណៈកម្មាធិការ​មូល​និធិពានរង្វាន់សន្តិភាព ស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ ជ្រើស​​រើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ​២០២២

តាមរយៈ Facebook Page របស់ឯកឧត្តមហ៊ុន ម៉ានី ដែលបានសរសេរបង្ហោះនៅថ្ងៃទី៣០ ខែមករា ឆ្នំា២០២២ ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ       សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។ សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។

ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។

ក្នុងនាមជាកូន កូនពិតជាមានមោទកភាពចំពោះសមិទ្ធិផលថ្មីនេះ ដែលពុកសម្រេចបាន។ នេះមិនត្រឹមតែជាភាពជោគជ័យ ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នៃការដឹកនាំ និងការលះបង់របស់ពុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគម្រូដ៏ត្រចះត្រចង់មួយទៀតសម្រាប់កូនចៅទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋយើងគ្រប់ៗរូប៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner