អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៧៥លាន១០ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦៨ម៉ឺននាក់ និងជាសះស្បើយ២៩៦លាន៣៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៧៥លាន១០ម៉ឺន៤ពាន់៣០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦៨ម៉ឺន១ពាន់៤១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៩៦លាន៣៥ម៉ឺន៥ពាន់៦២៩នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧៥លាន៥៧ម៉ឺន៨ពាន់៧៦នាក់ ស្លាប់ចំនួន៩០ម៉ឺន៧ពាន់១៩០នាក់ និងជាសះស្បើយចំនួន៤៥លាន៩៣ម៉ឺន៧ពាន់៩៨៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៤១លាន២៦ម៉ឺន៥ពាន់៦៨៤នាក់ ស្លាប់៤៩ម៉ឺន៥ពាន់២នាក់ និងជាសះស្បើយ៣៨លាន៩១ម៉ឺន២ពាន់៦៤៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៥លាន៣៥ម៉ឺន១ពាន់៤៨៩នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់៩២៣នាក់ និងជាសះស្បើយ២២លាន១៦ម៉ឺន៣ពាន់៧៥០នាក់ ៕ ប្រភព៖ worldometers
