ប្រមុខការទូតរុស្ស៊ីព្រមានថា ​សមាជិកភាពណាតូរបស់អ៊ុយក្រែននឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្លុកនេះជាមួយរុស្ស៊ី

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ នៅថ្ងៃអាទិត្យម្សិលមិញនិយាយថា ការទទួលយកអ៊ុយក្រែនចូលទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO នឹងធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយ៉ាងធ្ងន់ធ្ងរ។

លោក ឡាវរូវ បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា មនុស្សគ្រប់គ្នាយល់ថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយណាតូ ហើយនឹងមិនរួមចំណែកណាមួយក្នុងការពង្រឹងសន្តិសុខរបស់ណាតូ។ បន្ថែមលើនេះ លោក ឡាវរូវ បានរំលឹកឡើងវិញនូវភាពមិនអាចបំបែកបាននៃសន្តិសុខ ដែលជាគោលការណ៍ដែលថា គ្មានរដ្ឋណាមួយគួរតែពង្រឹងសន្តិសុខរបស់ខ្លួនដោយចំណាយលើអ្នកដទៃ។ លោកបញ្ជាក់ទៀតថា រុស្ស៊ីកំពុងផ្ញើសំណើជាផ្លូវការទៅកាន់ប្រទេសសមាជិកណាតូ និងអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ដោយជំរុញឱ្យពួកគេពន្យល់ពីអ្វីដែលពួកគេមានបំណងធ្វើក្រោមគោលការណ៍នេះ។

ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា យើងចង់បានទំនាក់ទំនងល្អ ស្មើភាព និងចេះគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ដូចគ្រប់ប្រទេសក្នុងពិភពលោក៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner