កូរ៉េខាងជើងអះអាងពីការបាញ់សាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម

ព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ កូរ៉េខាងជើងអះអាងថា មីស៊ីលដែលខ្លួនបានបាញ់សាកល្បង កាលពីថ្ងៃអាទិត្យម្សិលមិញមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM)។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ការអង្កេតលើសកម្មភាពធ្វើតេស្ត ត្រូវបានធ្វើឡើង ដោយស្ថិតក្នុងគោលដៅតាមដាន គ្រាប់មីស៊ីល ហ្វាសុង ១២ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីលើដី និងវាយប្រហារគោលដៅនៅលើដី។ កូរ៉េខាងជើងធ្លាប់បានអះអាងថា មីស៊ីល ហ្វាសុង ១២ អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតធំតែម្តង។ KCNA ទៀតថា កូរ៉េខាងជើងបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ចំពោះការធ្វើតេស្ត ហ្វាសុង ១២ ខាងលើនេះ ដើម្បីធានាសុវត្ថិភាពដល់ប្រទេសជិតខាង។ កាមេរ៉ាពិសេសមួយគ្រឿង ក៏ត្រូវបានបំពាក់លើក្បាលគ្រាប់ ហ្វាសុង ១២ ផងដែរ ដើម្បីថតយករូបភាពគ្រាប់មីស៊ីលនេះ នៅពេលវាស្ថិតក្នុងទីអវកាស។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩រយគីឡូម៉ែត្រ ទៅដល់ជាង ៥ពាន់គីឡូម៉ែត្រនេះ ហើយសកម្មភាពនៃការហោះហើររបស់គ្រាប់មីស៊ីល ហ្វាសុង ១២ នោះក៏ត្រូវបានផ្តិតយកយ៉ាងល្អិតល្អន់ផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner