ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី លួចសំភារៈ (លួចបំពុងស៊ីម៉ាំងម៉ាស៊ីភ្លើងក្នុងឃ្លាំង)ត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួចបំពុងស៊ីម៉ាំងម៉ាស៊ីភ្លើងក្នុងឃ្លាំងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១៤,៣០នាទីត្រង់ចំណុចឃ្លាំងដាក់សម្ភារៈ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ ប៉ៃ ធារ៉ា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ល មុខរបរលក់ដូរ។
ជនសង្ស័យឈ្មោះ អន សិលា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភផ្ទះជួល សង្កាត់ច្រាំងចំរេះ១រ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។
សំភារៈដកហូត
១_ ទូរស័ព្ទដៃម៉ាកសាំសុងពណ៌ ស (ចាស់) ចំនួន០១គ្រឿង
២_ ពូថៅចំនួន០១ដើម
៣_ កូនសោទីបចំនួន០២ដើម
៤_ ទុឡឺវីសចំនួន០២ដើម
សម្ភារៈបាត់បង់មាន៖ ក បំពុងស៊ីម៉ាំងម៉ាស៊ីនភ្លើងចំនួន០១ដើម។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី ខែ ឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបាន ចូលមកមើលឃ្លាំងដែលទុកចោលគ្មានអ្នកចាំ ហើយបានឃើញជនសង្ស័យកុំពុងធ្វើសកម្មភាពដោះយក ក បំពុងស៊ីម៉ាំងម៉ាស៊ីនភ្លើងក៏បានឃាត់ខ្លួនយកមកប្រគល់ ជូនសមត្ថកិច្ចប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
