មេដឹកនាំរុស្ស៊ី និងអង់គ្លេសពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីបញ្ហាសន្តិសុខរបស់រុស្ស៊ី

ម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីស្ថានភាពនៅអ៊ុយក្រែន និងសំណើសន្តិសុខរបស់ទីក្រុងម៉ូស្គូ ក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃពុធសប្តាហ៍នេះ ដោយលោក ពូទីន ទាក់ទាញការយកចិត្តទុកដាក់ចំពោះការមិនគោរពតាមកិច្ចព្រមព្រៀងទីក្រុង Minsk ឆ្នាំ២០១៥។

ការសន្ទនាគ្នាតាមទូរស័ព្ទខាងលើនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ពង្រាយទាហានបន្ថែមចំនួន ៣ពាន់នាក់ទៅកាន់ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងរ៉ូម៉ានី។ លោក ពូទីន ក៏បានចង្អុលបង្ហាញពី “ឆន្ទៈ”របស់អង្គការណាតូ ក្នុងការបង្កើតការឆ្លើយតបគ្រប់គ្រាន់ចំពោះសំណើសន្តិសុខរុស្ស៊ី ដោយបន្ថែមថា សម្ពន្ធភាពនេះកំពុង “លាក់បាំង” ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ “គោលនយោបាយបើកចំហ” ដែលផ្ទុយនឹងគោលការណ៍សន្តិសុខដែលមិនអាចបំបែកបាន។

រីឯលោក ចនសុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា និងការទូត ក៏ដូចជាតម្រូវការក្នុងការរួមបញ្ចូលអ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសបានបន្ថែមថា មេដឹកនាំទាំងពីរបានយល់ស្របថា ការកើនឡើងភាពតានតឹងគឺ “មិនមានផលប្រយោជន៍ដល់នរណាម្នាក់នោះទេ”៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner