សារព័ត៌មានអេស្ប៉ាញ៖ សហរដ្ឋអាមេរិក និងអង្គការណាតូប្រាប់រុស្ស៊ីថា ពួកគេកំពុងច្រានចោលការដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់អឺរ៉ុបខាងកើត

ម៉ាឌ្រីដ៖ មុននេះ រដ្ឋាភិបាលរុស្ស៊ីបានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពយោធារបស់អង្គការណាតូនៅជិតព្រំដែនរបស់ខ្លួន និងជុំវិញផែនការរបស់សម្ពន្ធមិត្តពួកគេ ក្នុងការពង្រីកខ្លួនបន្ថែមទៀតទៅភាគខាងកើត រួមទាំងនៅអ៊ុយក្រែនផងដែរ។

ជុំវិញបញ្ហានេះដែរ កាសែតអេស្ប៉ាញ អ៊ែរ ផេសស៍ (El Pais) បានចេញផ្សាយថា សហរដ្ឋអាមេរិក និងអង្គការណាតូបានប្រាប់រុស្ស៊ីថា ពួកគេកំពុងបដិសេធអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅអឺរ៉ុបខាងកើត ។ កាសែតនេះបានរាយការណ៍ដោយដកស្រង់ការឆ្លើយតបរបស់សហរដ្ឋអាមេរិក និងអង្គការណាតូចំពោះសំណើរបស់រុស្ស៊ីស្តីពីការធានាសន្តិសុខថា យើងបន្តបដិសេធពីការដាក់ពង្រាយអចិន្ត្រៃយ៍បន្ថែម នៃអាវុធវាយប្រហារ ក៏ដូចជាពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងបណ្តាប្រទេសនៃអឺរ៉ុបខាងកើត។ កាសែតនេះបន្ថែមថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ជាមួយ​រុស្ស៊ី​លើ​បញ្ហា​សន្តិសុខ​ដែល​មាន​ផលប្រយោជន៍​រួម។

កាសែតអេស្ប៉ាញដដែលបានអះអាងថា សហរដ្ឋអាមេរិក និងអង្គការណាតូ ក្នុងការឆ្លើយតបរបស់ពួកគេចំពោះរុស្ស៊ី បាននិយាយថា សំណើរបស់ទីក្រុងម៉ូស្គូអាចជាកម្មវត្ថុនៃការសន្ទនាក្នុងន័យស្ថាបនា៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner