នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ១៣នាក់ ទៅកាន់តុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យចំនួន១៣នាក់ ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន រំលោភទំនុកចិត្ត និង ករណីលួច ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក មានករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន រំលោភទំនុកចិត្ត និង ករណីលួច។
ជនសង្ស័យ ទាំង១៣នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយត្រូវបានសមត្ថកិច្ចបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ទៅតុលាការ៕ធ.ដ