សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតមេបញ្ជាការកងទ័ពជើងគោកថៃចូលជួបសម្តែងការគួរសម (Video Inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកថៃ នាយ ឧត្តម សេនីយ៍ ណារ៉ុងផាន ជីតកែវថា បានចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី៣កុម្ភៈឆ្នាំ២០២២។ នាយឧត្តម សេនីយ៍មេបញ្ជាការកងទ័ពជើងគោកថៃ កំពុងបំពេញទស្សនកិច្ច២ថ្ងៃនៅក្នុងប្រទេសកម្ពុជាតបតាមការអញ្ជើញ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូន ដល់មេបញ្ជាការកងទ័ពជើងគោកថៃ ក្នុងឳកាសជួបសម្តែងការគួរសមនោះ។