ប្រធានអាស៊ានអំពាវនាវមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា (Video Inside)
ប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញក្តីបារម្ភចំពោះអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាដែល នៅតែបន្តមាន ទន្ទឹមនឹងភាពមិនរីកចំរើនទៅមុខនៃការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលអាស៊ានបានដាក់ ចេញនាពេលកន្លងមក។
សេចក្តីថ្លែងការណ៍ ប្រធានអាស៊ានបានជំរុញការបញ្ចប់អំពើហិង្សាជាបន្ទាន់ពីគ្រប់ភាគី ដែលជាប់ពាក់ព័ន្ធ ដោយប្រកាន់យកភាពអត់ធ្មត់។ សេចក្តីថ្លែងការណ៍ប្រធានអាស៊ានថ្ងៃទី២កុម្ភៈបាន ទន្ទឹមនឹង សេចក្តីរាយ ការណ៍ ពីប្រទេសមីយ៉ាន់ម៉ាដែល បង្ហាញថាមានមនុស្ស២នាក់បានស្លាប់និង៣៨នាក់បានរងរបួស ក្នុងការវាយប្រហារមួយ ក្នុងពិធីរំលឹកព្រឹត្តិការណ៍ ខួបមួយឆ្នាំថ្ងៃទី១កុម្ភៈ។