ក្រសួងអប់រំបញ្ជាក់សម្រេចរក្សាទុកលទ្ធផលប្រឡងនៅដដែលក្រោយការតវ៉ា (Video Inside)
ក្រសួងអប់រំ បានបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់។ គួរបញ្ជាក់ថាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខែ ធ្នូ ឆ្នាំ២០២១ដែលមានសិស្សជាប់ជាង៦៥ភាគរយ បានរងការប្តឹងតវ៉ាពីបេក្ខជន, មាតាបិតានិងអ្នកណាព្យាបាល សិស្សានុសិស្ស។
ក្រសួងអប់រំដើម្បីឆ្លើយតបតាមសំណូមពរប្តឹងតវ៉ានោះ បានបង្កើត «គណៈកម្មការកោសល វិច័យ» ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដែលជាប់ពាក់ព័ន្ធនឹងបណ្តឹងតវ៉ាទាំងនោះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា គណៈ កម្មការកោសលវិច័យបានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រ ឡង២៧ធ្នូ២០២១ មិនមានការប្រែប្រួលទេ។ ដោយឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួល ពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌ មាននេះតទៅ។
ក្រសួងអប់រំបានបញ្ជាក់បន្ថែមថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូនស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន, ស្រប តាមលក្ខណៈបច្ចេកទេស ប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់» ។