កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរយ:ពេលពេញមួយខែ (Video Inside)

កម្ពុជាក្នុងរយ:ពេលពេញមួយខែកន្លងមកនេះ មិនមានអ្នកសា្លប់ដោយសារជំងឺកូវីដនោះទេ។ នេះជាតួលេខ បង្ហាញភាពធូរស្រាលបំផុតរបស់កម្ពុជាក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលនៅតែមានសេចក្តីរាយការណ៍ ជុំវិញតួលេខអ្នកស្លាប់ស្ទើររៀងរាល់ថ្ងៃ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅមានតួលេខ ដដែលចំនួន៣ពាន់១៥នាក់ចាប់តាំងពីថ្ងៃទី៣មករាឆ្នាំ២០២២នោះមក។

ចំណែកការឆ្លងថ្មីនោះវិញនៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ, ការឆ្លងវីរុសអូមីក្រុង មានចំនួន៤៦ករណី ដែលថយចុះចំនួន២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លង សរុប៤៦ករណីថ្ងៃនេះ រួមមានការឆ្លងចូលក្នុងសហគម៤១ករណី, ចំណែកការឆ្លងនាំចួលមកពីក្រៅ មាន៥ ករណី។ គិតត្រឹមថ្ងៃទី៣កុម្ភ:នេះ, តួលេខឆ្លងអូមីក្រុងសារុបមាន១ពាន់៤៣ករណី ក្នុងនោះ តួលេខឆ្លងអូមីក្រុង ក្នុងសហគមន៍ បានកើនដល់៥៤២ករណី។

កម្ពុជាគិតត្រឹមថ្ងៃទី៣ខែកុម្ភ: ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ ១៩សរុបទូទាំងប្រទេសមានចំនួន១២ម៉ឺន១ពាន់៤៨៤ករណី, ការព្យាបាលជាសះស្បើយ មានចំនួន ១១ម៉ឺន ៧ពាន់៨២០នាក់ដោយរាប់បញ្ជូលទាំងការព្យាបាលជាសះស្បើយ២៤ម៉ោងចំនួន៩២នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner