ផ្ទះ២៣ខ្នងរកការខូចខាតដោយសារខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យ (Video Inside)
យ៉ាងហោចមានផ្ទះ២៣ខ្នង បានរងការខូចខាតដោយសារ ខ្យល់កន្ត្រាក់នៅក្នុងខេត្តបន្ទាយមានជ័យ។ អាជ្ញាធរ មូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នោះបានកើតឡើងកាលពីវេលាម៉ោង៦យប់ ថ្ងៃទី២ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងភូមិចំនួន២ គឺភូមិអភិវឌ្ឍន៍និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ នៃស្រុកម៉ាឡៃ។
សេចក្តីរាយការណ៍បន្ត ថាក្នុងចំណោមផ្ទះខូចខាត២៣ខ្នង គឺរួមមាន៨ខ្នងបានខូចខាតទាំងស្រុង។ មិនមានសេចក្តីរាយការណ៍អំពី មនុស្សរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ គឺជាហេតុការណ៍គ្រោះធម្មជាតិលើកដំបូងហើយ ដែលទើបមានសេចក្តីរាយការណ៍ក្នុងឆ្នាំ២០២២នេះ។