កម្ពុជា ក្នុងនាមប្រធានប្ដូរអាស៊ាន គាំទ្រ និងលើកទឹកចិត្តដល់ បណ្ដា ប្រទេស ជា សមាជិក អាស៊ាន ដើម្បី ខិតខំជំរុញការអនុវត្ត ទស្សនាទាន អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក
ភ្នំពេញ៖ នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា កម្ពុជា ក្នុងនាមប្រធានប្ដូរអាស៊ាន គាំទ្រ និងលើកទឹកចិត្តដល់ បណ្ដា ប្រទេស ជា សមាជិក អាស៊ាន ដើម្បី ខិតខំជំរុញការអនុវត្ត ទស្សនាទាន អាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្តដល់ បណ្ដា ប្រទេស ជា សមាជិក អាស៊ានដើម្បី ខិតខំជំរុញការអនុវត្ត ទស្សនាទាន អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វ៊ិក អាច ចេញ ជា សកម្មភាព ជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែង ទប់ស្កាត់ ការរី ករាលដាល នៃ ជំងឺ កូវីដ -១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់ គោលការណ៍ កុងសង់ស៊ីស របស់អា ស៊ាន ។
ជាមួយគ្នានេះដែរ សេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាឱ្យដឹងពីរាជរដ្ឋាភិបាល កម្ពុជា នឹង ទទួល ស្វាគមន៍នាយករដ្ឋមន្ត្រី ម៉ាឡេ ស៊ី ដែលគ្រោង នឹង មក បំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ៕ ដោយ វណ្ណលុក


