ផ្ទះថ្មទ្រុឌទ្រោម ១៣ល្វែងនៅផ្សារ ក្រោម ក្នុងក្រុងកំពង់ឆ្នាំង កំពុងដំណើរការវាយចោលដែលអាចរួចរាល់ក្នុងរយៈពេលជាង ១០ថ្ងៃទៀត

កំពង់ឆ្នាំង ៖ ផ្ទះថ្មទ្រុឌទ្រោមចំនួន ១៣ ល្វែង ដែលមានអាយុកាល ៩១ឆ្នាំហើយនោះ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិងកំពុងដំណើរការវាយកំទេចចោលហើយ ។

បុរសម្នាក់ជាមេការការទទួលខុស ត្រូវក្នុងការវាយកំទេចផ្ទះថ្មទាំង ១៣ល្វែងនេះ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុនលោកបានដំណើរការវាយកំទេចផ្ទះថ្មនេះបានបានរយៈពេលបីថ្ងៃហើយ និងប្រហែលជាង ១០ថ្ងៃទៀត និងវាយកំទេចបានរួចរាល់ ។

លោកមេការបានបន្តឲ្យដឹងថា ក្រោយ
ពីការវាយកំទេចផ្ទះថ្មនេះបាន ៣ល្វែង លោកពិនិត្យឃើញថា គុណភាពបេតុង បានពុកផុយ ចំណែកដែកសរសៃពិដានភាគច្រើនក៏បានច្រេះចាប់ខូច
គុណភាពអស់ គឺមានតែយកទៅស្លផលិ តជាដែកថ្មីតែប៉ុណ្ណោះ ចំពោះថ្លៃឈ្នួលវាយកំទេចផ្ទះ ១៣ល្វែងនេះ លោកមេការពុំបានដឹងថ្លៃឡើយគឺទាល់
តែសួរទៅប្រធានក្រុមហ៊ុននៅឯទីក្រុងភ្នំពេញ ។

បុរសជាមេការបានបញ្ជាក់ទៀតថាចំពោះការសាងសង់ផ្ទះថ្មទាំង ១៣ល្វែងនេះឡើងវិញ គឺម្ចាស់ផ្ទះមិនទាន់ចរចាតម្លៃត្រូវជាមួយក្រុមហ៊ុនដែលត្រូវសាងសង់ផ្ទះល្វែងនេះឡើងវិញនោះឡើយ ។

ដោយឡែកប្រភពពីប្រជាពលរដ្ឋនៅជិតផ្ទះល្វែងនេះបានឲ្យដឹងថា ថ្លៃ ឈ្នួលវាយកំទេចផ្ទះថ្ម ១៣ល្វែងនេះក្នុងមួយល្វែងៗត្រូវចំណាយប្រាក់ ប្រមាណ ១៧០០ ដុល្លារ ។

លោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីសប្តាហ៍មុន អាជ្ញាធរខេត្ត បានចេញលិខិតអនុញ្ញាឲ្យម្ចាស់ផ្ទះ ជួលក្រុមហ៊ុនកំទេចផ្ទះថ្មទ្រុឌទ្រោម ១៣ល្វែងនេះចោល ។ ដោយម្ចាស់ផ្ទះត្រូវចរចាថ្លៃឈ្នួលវាយផ្ទះ ជាមួយក្រុមហ៊ុនដោយខ្លួនឯង ។ ចំពោះការសាងសង់ផ្ទះនេះឡើងវិញក៏ដូចគ្នាដែរ គឺម្ចាស់ផ្ទះត្រូវ
ចរចាតម្លៃសាងសង់ផ្ទះឡើងវិញជា
មួយក្រុមហ៊ុនដោយខ្លួនឯង ។

ចំណែក អាជ្ញាធរខេត្តគ្រាន់តែជាអ្នក ជួយសម្របសម្រួលផ្លូវច្បាប់តែប៉ុ ណ្ណោះ ៕
សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner