ភ្លើងឆេះព្រៃ រាលដាលឆេះលំនៅដ្ឋានពលរដ្ឋ ១ខ្នង ខូតខាតអស់ទាំងស្រុង
អត្ថបទដោយ៖
Kien Sereyvuth
ក្រចេះ ៖ អគ្គីភ័យឆាបឆេះលំនៅដ្ឋានមួយកន្លែងសង្ស័យផ្តើមចេញពីភ្លើងឆេះព្រៃកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិសម្បទានកាកុត ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
យោងតាមប្រភពពីមន្រី្តនគរបាល បានសន្និដ្ឋានថា អាចបណ្តាលមកពីភ្លើងឆេះព្រៃ ដែលបានឆេះរាលដាល ឆេះដល់លំនៅដ្ឋានខាងលើ ខណៈដែលម្ចាស់មិននៅផ្ទះ ។
លំនៅដ្ឋានខាងលើនេះធ្វើអំពីឈើប្រក់ស្បូវទំហំ៦×៧មែត្រជាកម្មសិទ្ឋរបស់ជនរងគ្រោះឈ្មោះ អឹម សុខខន អាយុ ៥៣ឆ្នាំ នឹងប្រពន្ធឈ្មោះ ឌី ហៀន អាយុ៥១ឆ្នាំ គឺត្រូវបាន ឆេះខូចខាតទាំងស្រុង តែពុំបណ្តាលឲ្យរងរបួសឬគ្រោះ ថ្នាក់ដល់មនុស្សឡើយ ។
ចំណែកឯសម្ភារៈខាតបង់មានប្រាក់ដុល្លាចំនួន1600$ គ្រឿងឈើក្រោមផ្ទះចំនួន ៩ម៉ែត្រគូប ម៉ាស៊ីនកិនស្រូវ ចំនួន២គ្រឿង ម៉ូទ័របូមទឹកចំនួន ៣គ្រឿង និងស្រូវចំនួន ១២០បេ ៕
ដោយ ម៉េង គាង