នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបាន ១២កញ្ចប់តូច
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត
អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កំលាំងនគរបាលខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី ៥ ខែ០២ ឆ្នាំ២០២២ វេលាម៉ោង០១ រំលងអាធ្រាត ត្រង់ចំណុចផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ។
មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាត់ រ៉ូហ្វាត ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរអុីស្លាម មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ សម្ភារ:ដកហូតរួមមាន៖ ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ១២កញ្ចប់, ទូរស័ព្ទnokia ចុចពិល០១គ្រឿង ។
បច្ចប្បន្ន កំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយប៊ុនធី-វណ្ណលុក
