យើង “ចូលរួមទាំងអស់គ្នា ដើម្បីភូមិស្អាតមានសុខមាលភាពល្អ នារដូវទឹកសម្រក”

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងឃុំកំពងឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប បានរៀបចំប្រារព្ធនៅទិវាអនាម័យបរិស្ថានជាតិ២៣  វិច្ឆិកា ក្រោមប្រធានបទ ” ភូមិស្អាត  សុខភាពល្អ” គឺយើងត្រូវ “ចូលរួមទាំងអស់គ្នា ដើម្បីភូមិស្អាតមានសុខមាលភាពល្អ នារដូវទឹកសម្រក” អង្គការទំពាំងស្នងឬស្សី និង មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម ។

ដោយមានវត្តមាន លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម និង លោក ស៊ុន គង់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និង មន្រ្តីរាជការ នគរបាលប៉ុស្តិ៍ អាជ្ញាធរឃុំកំពង់ឃ្លាំង សង្កាត់រដ្ឋបាលជលផល ក្រុមហ៊ុន GAEA អង្កការជាតិ-អន្តរជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមចំនួន ៥២២ នាក់។

លោក ស៊ុន គង់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានមានប្រសាសន៍ថា៖ យើងបានរៀបចំប្រារព្ធនៅទិវាអនាម័យបរិស្ថានជាតិ២៣  វិច្ឆិកា ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ”នេះ គឺក្នុងគោលបំណង ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញារ មូលដ្ឋាន អង្គភាពពាក់ព័ន្ធក្នុងស្រុកទាំងអស់ ដើម្បីចូលរួមចំណែកទាំងស្មារតី កម្លាំងកាយ និងសម្ភារៈ ក្នុងការចូលរួមការប្រមូលទុកដាក់សំរាមសំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន គឺការកាត់បន្ថយ ការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់សំដៅធានាឲ្យបាននៅបរិយាកាសការងារល្អ និងសោភណភាពល្អ ជាពិសេសលើកកំពស់សុខុមាលភាពប្រជាជន ប្រជាពលរដ្ឋសហគមន៍ក្នុងស្រុកនីមួយៗ ធ្វើយ៉ាងណាឲ្យមានការចូលរួមសម្អាតអានាម័យបរិស្ថាននៅតាមទីសាធារណ:ជនក្តី តាមផ្ទះ នឹងតាមមូលដ្ឋាបរបស់ខ្លួនផងដែរ។

លោក បានបន្តថា៖ ជាក់ស្តែងបន្ទាប់ពីបញចប់កម្មវិធីនេះ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញារ មូលដ្ឋាន អង្គភាពពាក់ព័ន្ធ បាននាំគ្នាជិះកាណូតដើម្បីប្រមូលសំរាម និងកាកសំណល់ប្លាស្ទិក នៅតាមបឹងទន្លេសាប ដើម្បី ការពារជីវចម្រុះ និងធនធានធម្មជាតិ។ លោក ស៊ា សុផល ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី ដែលជាអ្នកសម្របសម្រួលក្នុងសកម្មភាពប្រមូលសំរាមនេះ បានលើកឡើងថា៖ ចំពោះសកម្មភាពនៃការសម្អាតបរិស្ថាន ការអប់រំ នៅតាមសហគមន៍បឹងទន្លេសាប រួមមាន៖ សង្កាត់សៀមរាប សហគមន៍ចុងឃ្នៀស សហគមន៍មេជ្រៃ និង សហគមន៍កំពង់ ឃ្លាំងជាដើម ក្នុងន័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបំផុសបំផុល ចលនា ស្មារតី ឱ្យបងប្អូនប្រជាពលរដ្ឋឈប់ចោលសំរាម និងប្លាស្ទិកក្នុងបឹងទន្លេសាបដែលជាតំបន់ទេសចរណ៍ធម្មជាតិ ត្រូវបានរងនៅការបំពុលដោយសារសំរាមតទៅទៀត។

លោក ស៊ា សុផល បានបញ្ជក់ថា៖ ដោយសារយើងមើលឃើញពីបញ្ហាសំរាម និងប្លាស្ទិកនេះហើយ ទើបអង្គការមូលនិធីទំពាំងស្នងឫស្សី បានរៀបចំសហការជាមួយអាជ្ញាធរមួលដ្ឋាគ្រប់លំដាប់ថ្នាក់ ដើម្បីប្រារព្ធទិវាបរិស្ថាននារដូវទឹកសម្រកនៅបឹងទន្លេសាប អស់រយៈពេល២ឆ្នាំរួចមកហើយ។ នៅក្នុងឆ្នាំ២០១៩នេះ ចំពោះកម្មវិធីសម្អាតបរិស្ថានក្រោមប្រធានបទ « សហគមន៍ ស្អាត ទន្លេសាប ស្អាត ដោយគ្មានប្លាស្ទិក » គឺចាប់ពីថ្ងៃទី២៨ វិច្ឆិកាដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។

សំរាម និងប្លាស្ទិក ដែលហូរចូលទៅក្នុងទឹកបឹងទន្លេសាបនោះ វាបានបំផ្លាញធនធានធម្មជាតិគ្រប់បែបយ៉ាង ដែលពលរដ្ឋត្រូវ តែចូលរួមគ្នាគិតគូដោះស្រាយនៅបញ្ហាទាំងនេះ ជាសារមួយដែលមានសារសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅតាមមូលដ្ឋាន ក៏ដូចជាសហគមន៍ផងដែរ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner