បុរសជាកម្មករ សំណង់ម្នាក់ ផឹកស្រាស្រវឹងធ្លាក់ពីលេីការដ្ឋានសំណង់ ជាន់ទី៣ ស្លាប់គ្មានអ្នកដឹង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖  បុរសជាកម្មករសំណង់ ម្នាក់បានធ្លាក់ពីលើ ការដ្ឋានសំណង់ជាន់ទី ៣ស្លាប់បន្ទាប់ ពីផឹកស្រាបៀរ ជាមួយ និង ក្រុមការងារ អស់មួយកេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលឡេីង កាលពី វេលាម៉ោង ៨ព្រឹក ថ្ងៃ ទី១ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុច អាគារ បន្ទប់ជួល មួយកន្លែង តាមបណ្ដោយ ផ្លូវបេតុងស្ថិត ក្នុងភូមិ ទ្រុងមាន់សង្កាត់ អូបែក ក្អមខណ្ឌ សែនសុខ ។

សពជនរងគ្រោះ មាន ឈ្មោះ  ឆួយ ធី  ភេទប្រុស  អាយុ ៣៩ឆ្នាំ  ជាកម្មករ សំណង់  ស្នាក់នៅ កន្លែង កើត ហេតុមាន ស្រុកកំណើត នៅភូមិ ព្រែក ក្តី ឃុំគគី  ស្រុក រមាស ហែក  ខេត្តស្វាយរៀង ។ បេីតាមប្រភព ពីសមត្ថកិច្ច មូល ដ្ឋាន បានរៀបរាប់ ប្រាប់ ឲ្យ ដឹង ថាទី តាំង កន្លែង ហេតុ ដែល ជា អាគារ បន្ទប់ ជួល ២ជាន់  ហេីយគ្រោង និងកំពុង សងបន្ថែមបន្ទប់មួយជាន់ ទៀត នៅ ជាន់ទី ៣ ។  រីឯជន រងគ្រោះ ខាងលើ  បាន មក ស្នាក់ នៅ និងធ្វេីការ នៅ ទីតាំង កន្លែងកេីត ហេតុប្រមាណ មួយខែ មកហេីយ។ ហេីយ ជារៀងរាល់ថ្ងៃ ជនរងគ្រោះ តែងតែ ផឹកស្រា កន្លះ លីត្រ ទៅ មួយ លីត្រ មុខ និងក្រោយ ពេលធ្វេីការ  ជា ប្រចាំ។

ប្រភព ដដែល បន្ត ថា  កាលពី ល្ងាចថ្ងៃទី ៣០  ខែវិច្ឆិកា នៅមុនពេល កើត ហេតុ  បន្ទាប់ ពី បញ្ចប់ ការ ងារ ជនរងគ្រោះ និង កម្មករ ចំនួន បួន  នាក់ ទៀត បាន នាំ គ្នា ផឹកស៊ី នៅ ទីតាំង កេីតហេតុយ៉ាងសប្បាយ រីករាយ   ។ រហូត ដល់ ម៉ោង ប្រមាណ ១០យប់  ខណៈ ពេលដែល ផឹកអស់ស្រាបៀរចំនួន មួយកេះ ក៏ស្រវឹង រៀងៗខ្លួន អស់។  បន្ទាប់មកកម្មករ ទាំង បួន នាក់ ខាងលេី  ក៏បាននាំ ចាក់ចេញ ពី កន្លែងកេីត ហេតុ ទៅ សម្រាក នៅ ផ្ទះ រៀងៗ ខ្លួន  នៅ តែ ជនរងគ្រោះ តែ ម្នាក់ ដែល សំរាក នៅ ទី នោះ។ 

លុះ ដល់ វេលា កេីតហេតុ  កម្មករ ទាំង បួន នាក់ នោះ ក៏ បាន នាំគ្នា មក ធ្វើការ តាម ធម្មតា វិញ ដូច សព្វដង  ប៉ុន្តែ មិន ឃេីញ ជនរងគ្រោះ នោះទេ  គឺ ឃេីញ តែ ស្បែក ជើង មួយ របស់ ជនរងគ្រោះ ប៉ុណ្ណោះ ។ ភ្លាមៗ នោះពួកគាត់ក៏ បាន នាំ គ្នា ដេីរ រក  ស្រាប់ តែ ប្រទះ ឃេីញ សពបុរស រងគ្រោះ បាន ដេកស្លាប់ ផ្កាប់មុខ នៅ ខាងក្រោមជាន់ ផ្ទាល់ ដី ចំហៀង ខាង កេីត អាគារ  បាត់ ទៅ ហេីយ ។ រួច ក៏នាំ គ្នា ឆោឡោ បង្កឲ្យមាន ការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូល ដ្ឋាន ចុះ មក ធ្វើការ អន្តរាគមន៍ ភ្លាមៗ តែម្ដង ។

ក្រោយ ពេលកេីតហេតុ សពបុរសរងគ្រោះ  ក៏ត្រូវសមត្ថកិច្ច ជំនាញ និងគ្រូពេទ្យ កោសល្យវិច័យ រាជធានី ភ្នំពេញ បាន ចុះមក ធ្វេីការ ត្រួត ពិនិត្យ និងកោសល្យវិច័យ ឃេីញ ថា ពិត ជា ធ្លាក់ ពីជាន់ទី៣ស្លាប់ ពិត ប្រាកដ មែន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner