គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៧.០លាននាក់ ៣១.៥ម៉ឺនស្លាប់ជាង
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,០០២,៨៦០នាក់ហើយ ដែលកើនឡើងជាង ៩ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៥,១២៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៤៨០,៤២៣នាក់ (ស្លាប់ ១៤៤,៤៩៧នាក់)
- ហ្វីលីពីន ឆ្លងចំនួន ៣,៦០១,៤៧១នាក់ (ស្លាប់ ៥៤,២១៤នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩០៤,១៣១នាក់ (ស្លាប់ ៣២,០២៥នាក់)
- ថៃ ឆ្លងចំនួន ២,៤៨៦,១២២នាក់ (ស្លាប់ ២២,២៧៤នាក់)
- វៀតណាម ឆ្លងចំនួន ២,៣២៧,៨៥៩នាក់ (ស្លាប់ ៣៨,២៦១នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៧,៥៦៩នាក់ (ស្លាប់ ១៩,៣១០នាក់)
- សិង្ហបុរី ឆ្លងចំនួន ៣៩០,០៧១នាក់ (ស្លាប់ ៨៦៨នាក់)
- ទ្បាវ ឆ្លងចំនួន ១៣៦,១៤៨នាក់ (ស្លាប់ ៥៦៥នាក់)
- កម្ពុជា ឆ្លងចំនួន ១២១,៦៦២នាក់ (ស្លាប់ ៣,០១៥នាក់)
- ព្រុយណេ ឆ្លងចំនួន ១៧,៤០៤នាក់ (ស្លាប់ ៩៨នាក់) ៕

