អគ្គិសនីកម្ពុជាជំរុញការបង្កើតស្ថានីយ៍ប្រព័ន្ធសូឡាក្នុងខេត្តស្វាយរៀង (Video Inside)

ការផ្គត់ផ្គង់អគ្កិសនីទូទាំងប្រទេសរបស់កម្ពុជា បានសម្រេច៩៨ភាគរយហើយនៅទូទាំងប្រទេសខណៈប្រមុខ រាជរដ្ឋាភិបាលកម្ពុជាជម្រុញការផ្គត់ផ្គង់នេះឱ្យបាន១០០ភាគរយ។

កម្ពុជាកាលពីឆ្នាំ២០០០ ការផ្គត់ផ្គង់អគ្គិសនី មានមិនដល់១០០មេហ្គាវ៉ាត់នោះទេ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩, កម្លាំងផ្គត់អគ្គិសនីទូទំាងប្រទេស បានកើន ដល់ប្រមាណ២ពាន់មេហ្គាវ៉ាត់ ដែលក្នុងនោះភូមិចំនួន៩៣ភាគរយ បានទទួល ការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញ អគ្គិសនីជាតិ ស្មើនឹងជាង៧៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០០០ ដែលមិនបាន១០ភាគ រយនោះឡើយ។ សម្តេចតេជោហ៊ុនសែនក្នុងប្រសាសន៍ថ្ងៃទី៧កុម្ភៈឆ្នាំ២០២២ បានថ្លែងថាបច្ចុប្បន្នការផ្គត់ផ្គង់អគ្គីសនី បានកើន ដល់៩៨ភាគរយហើយ។

នៅជាមួយគ្នានេះផងដែរស្ថានីយថ្មីផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ក្រោមកម្លាំងអានុភាព២០មេហ្កាវ៉ាត់ នៅខេត្តស្វាយរៀង ក៏ទើបត្រូវបានដាក់ឲ្យ ដំណើរការថែមទៀត។ អគ្គនាយកអគ្គិសនីកម្ពុជាលោក កែវ រតនៈ ត្រូវបណ្តាញសារព័ត៌មានក្នុង ស្រុកដកស្រង់សម្តីដែលបញ្ជាក់កាលពីថ្ងៃទី៦កុម្ភៈថាស្ថានីយ ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ២០មេហ្កាវ៉ាត់ថ្មីនេះ ស្ថិតនៅភូមិមនោរម្យ, ឃុំមនោរម្យ នៃស្រុកស្វាយទាប។

លោក កែវ រតនៈ បានថ្លែងថា «ស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព២០មេហ្កាវ៉ាត់នេះ ជាអានុភាពថ្មី ក្នុងចំនួនសរុប ២០០មេហ្កាវ៉ាត់ នៃថាមពលស្អាត ដែលត្រូវតភ្ជាប់ជាមួយបណ្តាញជាតិមុនដាច់ ឆ្នាំ២០២២ ដែលនៅពេលនោះ ថាមពលពី ពន្លឺព្រះអាទិត្យសរុប នឹងកើនដល់យ៉ាងតិច ៤៥០មេហ្កាវ៉ាត់»។

នៅជាមួយគ្នានេះ ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំងសរុប ១០០ មេហ្កាវ៉ាត់ផ្សេងទៀត បាន និងកំពុងសាងសង់ ដែលអាចបញ្ចប់ក្នុងឆ្នាំ២០២២នេះជាមួយកម្លាំងអានុភាព៦០មេហ្កាវ៉ាត់ និងឆ្នាំ២០២៣ ជាមួយកម្លាំង ៤០ មេហ្កាវ៉ាត់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner