សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សមួយគ្រួសារក្នុងខេត្តមណ្ឌលគិរី (Video Inside)
សំណុំរឿងឃាតកម្មសម្លាប់ផ្ដាច់ពូជមួយគ្រួសារ នៅក្នុងខេត្ដមណ្ឌលគិរី ត្រូវសមត្ថកិច្ចបំបែកបាន ក្រោយការ ស្រាវជ្រាវនិងតាមដានរកឃាតករជាប់ពាក់ព័ន្ធប្រមាណ៥ថ្ងៃកន្លងមក។ មន្ដ្រីនគរបាលខេត្ដបានបញ្ជាក់ថា ជនសង្ស័យ៦នាក់ ត្រូវបានឃាត់ខ្លួន និងករណីសម្លាប់នោះ ត្រូវគេលាតត្រដាងថាជាគំនុំសម្លាប់ដោយសារ អបីយ៍ជំនឿអាបធ្មប់។