រយៈពេល៧២ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដជិត ២៥ម៉ឺននាក់ (Video Inside)
តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២៥ម៉ឺន ៥ពាន់ ២៨៥ ករណី ចំណែកការស្លាប់មានចំនួន ៨៣៨នាក់ ។ តួលេខឆ្លង និងស្លាប់នៅសប្តាហ៍នេះ មានការកើនឡើងច្រើន បើប្រៀបធៀបរយៈពេលដូចគ្នានៃសប្តាហ៍មុន។ កាលពីសប្តាហ៍មុន តួលេខឆ្លងមានតែ៧ម៉ឺន ៤៧៤ករណី និង ស្លាប់មានតែចំនួន៧រយ៧នាក់ទេ។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនប្រទេសហ្វីលីពីន គឺជាប្រទេសដែលមាន ការឆ្លងច្រើនជាងគេ, ប៉ុន្តែក្នុងសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រទេសមានការឆ្លងច្រើនជាងគេ វិញ។