នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវតាមដីការបង្គាប់ឲ្យចាប់ខ្លួនយុវជនម្នាក់ ពីបទហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា

ភ្នំពេញ៖លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំនគរបាលខណ្ឌ បានស្រាវជ្រាវ ចាប់ តាមដីកា របង្កាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនយុវជនម្នាក់ ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតចេតនាមាន ស្ថានទំងន់ទោស នៅថ្ងៃទី១០ ខែកុម្ភះឆ្នាំ២០២២ វេលាម៉ោងជាង ១១ នៅផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

យុវជនដែលបានឃាត់ខ្លួនឈ្មោះ សុំ ឆាយា អាយុ១៨ឆ្នាំ ។មុខរបរគ្មាន។ ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវលេខ៩០៧ ក្រុម២ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

មន្ត្រីនគរបាលខណ្ឌ បានបន្តថា អនុវត្តតាមដីកា ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចៅក្រមជំនុំជម្រះឈ្មោះលាង សំណាក់ ដែលប្រព្រឹត្តនៅ ចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ៕ដោយៈ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner