នគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ករណីអំប្លន់ប្រដាប់អាវុធយករថយន្តហាយឡិនឌ័រ១គ្រឿង និងដកហូតកាំភ្លើង៣ដើម

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចំណាយពេលាវេលាស្រាវជ្រាវស៊ើបអង្កេតកន្លះខែឈានដល់បំបែកសំណុំរឿងប្លន់ប្រដាប់អាវុធ១ករណី យករថយន្តហាយឡិនឌ័រ១គ្រឿងនៅរាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់រួម និងអាវុធ៣ដើមត្រូវបានបង្រ្កាបចាប់ខ្លួនកាលពី២៧ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោយធ្វើសកម្មភាពអំពើប្លន់ប្រដាប់អាវុធជនសង្ស័យ និងវត្ថុតាងអាវុធនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលរិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស។

ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមទោ សុង លី  បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ជុត ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិ ក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអ៊ុំទូក បានជួលរថយន្តតាក់ស៊ី១គ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ២Bស្វាយរៀង ដែលមានម្ចាស់ឈ្មោះ ពុធ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ពួកគេទាំង២នាក់បានស្គាល់គ្នា  បើកដឹកជនសង្ស័យពីទីរួមខេត្តព្រៃវែង ដើម្បីមកលេងបុណ្យអ៊ុំទូកនៅរាជធានីភ្នំពេញ។

ក្រោយពីជនរងគ្រោះអ្នករត់តាក់ស៊ីបើកដឹកជនសង្ស័យដល់ចំណុចម្តុំផ្លូវថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលជាទីកន្លែងស្ងាត់។ជនសង្ស័យក៏បានយកកាំភ្លើងដែលលាក់ទុកក្នុងកាបូបខ្មៅភ្ជង់ជនរងគ្រោះយករថយន្តហាយឡិនឌ័រ បើកចូលក្នុងទីក្រុងភ្នំពេញ។ ដោយឡែកម្ចាស់រថយន្តត្រូវបានជនសង្ស័យរក្សាទុកជីវិតមិនធ្វើអ្វីនោះទេ។

លោកឧត្តមសេនីយ៍ស្នងការរងប្រាប់ឱ្យដឹងទៀតថា ក្រោយពីអំពើប្លន់រថយន្តបានសម្រេច ជនសង្ស័យក៏មកជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅ និងលាក់ទុកអាវុធនៅក្នុងផ្ទះសំណាក់ ហើយជនសង្ស័យក៏បានយករថយន្តទៅផ្ញើនៅកន្លែងណាហ្កាវើល ក្រោយមកក៏រកម៉ូយទិញរថយន្តក្នុងតម្លៃ១ម៉ឺន៤ពាន់ដូល្លា។លុយទាំងនោះបន្ទាប់មកក៏យកទៅលេងល្បែងស៊ីសងអស់ ហើយជនសង្ស័យបានគេចខ្លួនបាត់រហូត។

លោកឧត្តមសេនីយ៍ស្នងការរងបញ្ជាក់ទៀតថា ក្រោយពីមានអំពើប្លន់ប្រដាប់អាវុធបែបនោះកើតឡើងនោះហើយ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត ក៏បានបញ្ជាកម្លាំងនគរបាលការិយាល័យជំនាញនិងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋានខណ្ឌពាក់ព័ន្ធនានា បើកការស្រាវជ្រាវស៊ើបអង្កេតហើយក៏បកំណត់បានមុខសញ្ញាជនសង្ស័យ។

លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា កម្លាំងនគរបាលបានឃើញជនសង្ស័យលិចមុខនៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ខ្លួននិងនាំយកទៅឆែកឆេរកន្លែងស្នាក់នៅក៏បានរកឃើញដកហូតកាំភ្លើង៣ដើម ក្នុងនោះកាំភ្លើងអាកា៤៧ចំនួន២ដើមនិងកាំភ្លើងហ្វាងឡុង១ដើម។ជនសង្ស័យបានឆ្លើយសារភាពមូលហេតុដែលរូបគេក្លាយខ្លួន ជាចោរប្លន់ដោយសារល្បែងស៊ីសងរូបគេក៏លេងចាញ់ល្បែងអស់រថយន្តផ្ទាល់ខ្លួន១គ្រឿងម៉ាកលុចស៊ីស៣០០ម្តងរួចមកហើយផងដែរ។រថយន្តហាយឡិនឌ័រត្រូវបានសមត្ថកិច្ចរកឃើញនិងប្រគល់ឱ្យម្ចាស់ដើមវិញ។

ជុំវិញនឹងបញ្ហាសន្តិសុខនេះផងដែរអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងនៅពេលគោរទង់ជាតិ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថាដោយវាយតម្លៃខ្ពស់កើតសរសើរដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចល្អ ធ្វើឱ្យបទល្មើស នៅរាជធានីភ្នំពេញមានការថយចុះ។ជាពិសេសបទល្មើសកើតឡើងនោះហើយ កម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាបចាប់ជនល្មើសបានជាបន្តបន្ទាប់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ធ.ដ

សំ វិច្ឆិកា 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner