ក្រុមប្រតិភូឥណ្ឌាធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីចូលរួមព្យុហយាត្រាតាមបែបសាសនាជាអន្តរជាតិធំមួយឈ្មោះថា Dham Yatra នៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រាជាអន្តរជាតិធំមួយឈ្មោះ Dham Yatra  ដែលជាព្យុះហយាត្រាដើម្បីសាសនា និងទំនាក់ទំនងការទូតរវាងកម្ពុជា និង ឥណ្ឌា ហើយក៏មានប្រទេសជាច្រើនទៀតចូលរួមផងដែរ ។ ក្រុមប្រតិភូឥណ្ឌាដែលជាគណៈកម្មការរៀបចំធំមួយក្នុងព្រឹត្តិការណ៍នេះ បានមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នំា២០១៩នេះ ។

លោកបណ្ឌិត Dr.S.Sirajudeen តំណាងជាន់ខ្ពស់ប្រតិភូឥណ្ឌា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ហេតុផលដែលនាំអោយមានការរៀបចំព្រឹត្តិការណ៍ព្យុះហយាត្រានេះឡើង គឺដើម្បីស្វែងរកសប្បុរសជនខាងផ្នែកសាសនា អោយជួយបរិច្ចាគជាថិវកាជាប្រយោជន៍ដល់សាសនានៅកម្ពុជា និងដើម្បីអោយកម្ពុជាដែលជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ មានលទ្ធភាពកសាងវិហារមួយ ដើម្បីបម្រើអោយប្រយោជន៍សង្គម និងពុទ្ធសាសនា ។

លោកបណ្ឌិតបន្តថា ប្រទេសឥណ្ឌា និងសម្ដេចសង្ឃឥណ្ឌា គឺជាអ្នកផ្ដើមរៀបចំឱ្យមានព្រឹត្តិការណ៍នេះ និង បានរៀបចំជ្រើសយកទឹកដីខេត្តសៀមរាប ជាទីតាំងដែលត្រូវស្វែងរកការសាងសងព្រះវិហារធំមួយ សម្រាប់អ្នកមានជំនឿលើព្រះពុទ្ធសាសនានាពេលខាងមុខ ។ឥណ្ឌាក៏បានអញ្ជើញសប្បុរសជនជាច្រើនឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីផ្ដល់លទ្ធភាពក្នុងការសម្រេចគោលដៅ ។ ក្នុងនោះក៏មិនខុសពីការរួមចំណែកជួយអភិវឌ្ឍន៏កម្ពុជាអោយមានសន្ទុះរីកចំរើនផងដែរ ជាពិសេសលើវិស័យសង្គម និង សាសនា ។

កបណ្ឌិតបន្ថែមថា ពិធីនេះគឺជាការរៀបចំទ្វេភាគីរវាងប្រទេសឥណ្ឌា និងកម្ពុជា ប៉ុន្តែក៏មានការចូលរួមពីប្រទេសផ្សេងៗផងដែរ ។ ក្រៅពីនោះប្រតិភូឥណ្ឌា ដែលបានប្រកាសខ្លួនមកជួយស្វែងរកមូលនិធិដល់កម្ពុជា ក្នុងការទ្រទ្រង់លើវិស័យសាសនា ក៏នឹងធ្វើទស្សនកិច្ចក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយពីតំបន់វប្បធម៌ដ៏ល្បីនេះផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner