នគរបាលខេត្តកំពង់ចាមបង្ក្រាបបទល្មើសគ្រឿងញៀនពីរករណីឃាត់ខ្លួនជនសង្ស័យ6នាក់

    បន្ទាប់ពីក្ដាប់បានមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនកំលាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបើកការសុឺបអង្កេតប្រើវិធានញុះញង់
នៅថ្ងៃទី ២៨ខែ វិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ឧត្តមសេនីយ៍ទោ ឯម  កុសល ស្នងការនគរបាលខេត្តកំពង់ចាម  បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តជាមួយជំនាញស្រុកស្រីសន្ធរ ក្រុងកំពង់ចាម និងសហការជាមួយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ នឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណី ដោយប្រេីវិធានរដ្ឋបាលជំហ រនិងវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់
១.ឈ្មោះតឹក  សំណាង ហៅហុឺង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
២.ឈ្មោះហ៊ន់ អរុណ ភេទប្រុស  អាយុ១៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៣.ឈ្មោះប៉េង ធាវិន ភេទប្រុសអាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៤.ឈ្មោះស៊ុន ដារ៉ា  ភេទប្រុស អាយុ១៧ ជាតិខ្មែររស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៥-ឈ្មោះខឿន ចាន់ឌី ភេទប្រុស ជាតិខ្មែរ អាយុ១៩ឆ្នាំ នៅភូមិទួលស្រែ ឃំុកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៦-ឈ្មោះថន់ ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិទួលស្រែ ឃំុកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
  ដកហូតវត្ថុតាងរួមមានៈ ឧបករណ៍សេពមួយសម្រាប់ ថ្នាំញៀនចំនួន០៤កញ្ចប់ សំភារៈវេចខ្ចប់មួយចំនួន ទូរស័ព្ទដៃចំនួន០៦គ្រឿងជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿងនិងម៉ូតូចំនួន០២គ្រឿង៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner