ប្ររធាននបណ្ឌិត្យសភានគរបាលកម្ពុជាប្រាប់និស្សិត សិក្ខាកាមជ័យលាភីទាំងអស់ ត្រូវយក ចំណេះដឹងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពរបស់ខ្លួន និងសង្គមជាតិ

អត្ថបទដោយ៖
Kien Sereyvuth

វគ្គចំនួន០៦គឺវគ្គបណ្តុះបណ្តាលបរិញ្ញាបត្រជានខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ និងវគ្គបំប៉នជំនាញ និងវិភាគព័ត៌មានផ្នែកសន្តិសុខ វគ្គបំប៉នជំនាញបង្ការនិងបង្រ្កាបសកម្មភាពចលាចល វគ្គបំប៉នស្រាវជ្រាវសួរចម្លើយ និងប្រមូលភស្តុតាង វគ្គបំប៉នជំនាញសេនាធិការ និងកិច្ចការរដ្ឋបាល និងវគ្គបណ្តុះបណ្តាលតាម ឋានានុក្រមដឹកនាំកម្រិត១ ដែលមាននិស្សិត សិក្ខាកាមសរុប៣២២នាក់ ស្រី១៦នាក់ត្រូវបានរៀបចំពិធីបិទ នាព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩នៅបណ្ឌិត្យ សភានគរបាលកម្ពុជា ក្រោមវត្តមានឯកឧត្តម នាយឧត្តម សេនីយ៍ សាស្រ្តាចារ្យ សេងផល្លីប្រធាន បណ្ឌិត្យ សភានគរបាលកម្ពុជា។

ឯកឧត្តម នាយឧត្តម សេនីយ៍ សាស្រ្តាចារ្យ សេងផល្លីបានមានប្រសាសន៍ថាវគ្គសិក្សានេះ សុទ្ធតែមានសារៈសំខាន់ មានគោលបំណងច្បាស់លាស់ ដែលត្រូវបង្កើតឡើងស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានគូសបញ្ជាក់ថា បណ្ឌិត្យសភា កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ និងស្ថិតនៅក្នុងផ្លូវកំណែទម្រង់ដ៏ត្រឹមត្រូវហើយកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគុណភាពកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្ត ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិក្នុងក្របខណ្ឌអាស៊ានក្នុងតំបន់ស្របទៅតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។

សមិទ្ធផលដែលទទូលបាននេះ ដោយសារតែមានការចូលរួមពីសហការគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងការខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិត នវានុវត្តន៍ និងមានឆន្ទះមោះមុតរបស់ថ្នាក់ដឹកនាំគ្រប់កម្រិត និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

ឯកឧត្តម ប្រធានបានផ្តល់អនុសាសន៍មួយចំនួនដល់និស្សិ សិក្ខាកាម ជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ដែលទទូលបានពីការបណ្តះបណ្តាលនេះទៅប្រើប្រាស់ឲ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់ដល់អង្គភាពរបស់ខ្លួន គោរពក្រមសីលធម៌វិជ្ជាជីវះ មានស្មារតីខ្ពស់ទទូលខុសត្រូវលើការងារ
គោរពប្រតិបត្តិច្បាប់ គោរពវិន័យការងារ ព្រមទាំងបន្តធ្វើស្វ័យសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ចំណេះដឹង និងបទ
ពិសោធន៍ការងាររបស់ខ្លួនបន្ថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner