ក្រុមហ៊ុន Smart Axiata ប្រកាសរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ដើម្បីប្រមូលថវិកា ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ដោយមានកាចូលរួមពីក្រុមសិល្បៈករ-សិល្បៈការិនីល្បីៗក្នុងស្រុកជាច្រើន  ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងបន្ថែមពីមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាជាមន្ទីរពេទ្យកុមារឈានមុខគេនៅកម្ពុជា និង ជាមន្ទីរពេទ្យដែលបានផ្តល់ការព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់ ។

ក្រៅពីការប្រកាសរៀបចំតន្ត្រីសប្បុរសធម៌ ក្រុម ហ៊ុន Smart Axiata ក៏បានប្រកាសបរិច្ឆាគថវិការ១០ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែម អំពីមូលនិធិគន្ធបុប្ផាកម្ពុជា ហើយរំពឹងថា នឹងរ៉ៃអង្គាសថវិកាប្រហែល១០ម៉ឺនដុល្លារបន្ថែមទៀត ពីការប្រគំតន្ត្រីសប្បុរសធម៌ស្នាមញញឹមនៅថ្ងៃទី១៥ ខែធ្នូខាងមុខ នៅរោងមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមទស្សនទាន «ធ្វើរឿងល្អថ្ងៃនេះ» ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ជាមួយមោទន ភាព ដែលបានធ្វើការជាមួយនឹងសិល្បៈករ-សិល្បៈការិនីមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុក ដើម្បី ជួយដល់មូលនិធិដ៏អស្ចារ្យមួយនេះ ដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កុមារកម្ពុជា ។ លោកនាយកប្រតិបត្តិបន្តថា មានបុគ្គលិក និងនិយោជិតជាច្រើនរបស់ក្រុមស្មាត ក៏ធ្លាប់ទទួលបាន ការថែទាំពីមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។ ហេតុនេះហើយ បានជាយើងសម្រេចចិត្ត មិនត្រឹមតែធ្វើការ បរិច្ឆាគប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់ធនធានដែលយើងមាន ដើម្បីជួយលើកកម្ពស់មូលនិធិ មួយនេះ ឲ្យកាន់តែល្អប្រសើរផងដែរ ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខា ធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានចាត់ទុកការប្រគុំតន្ត្រីសប្បុរសធម៌ដែលរៀបចំឡើងដោយ ក្រុមហ៊ុនស្មាតនេះ  គឺជាឱកាសដ៏អស្ចារ្យសម្រាប់ប្រជាពលរដ្ឋវ័យក្មេង ដើម្បីប្រមូលផ្តុំគ្នាចូលរួម កំសាន្ត និងសម្តែងការគោរព ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជា ច្រើនដែលនៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់បំផុត ដល់ប្រជា ពលរដ្ឋ ដែលជាធនធានដ៏សំខាន់របស់យើងគឺកុមារកម្ពុជា សម្រាប់រយៈពេលច្រើនជាង២៥ឆ្នាំកន្លង មកនេះ ។

ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីប្រគំតន្ត្រីនេះ ក្រុមហ៊ុន Smart រួមជាមួយនឹងដៃគូសហការជាច្រើន ទៀត នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលមានចំនួនមិនតិចជាង១០ម៉ឺនដុល្លារឡើយ សម្រាប់ ការរៀបចំការប្រគំតន្ត្រី ក៏ដូចជាការបង្កើតយុទ្ធនាការស្វែងយល់បន្ថែម ដើម្បីបង្កើនការបរិច្ឆាកជា សាធារណៈសម្រាប់មូលនិធិនេះ ។ បន្ថែមលើនេះ ក្រុមហ៊ុន Smart ក៏បានសន្យាផ្ដល់ថវិការបង្គ្រប់ ចំនួនទឹកប្រាក់បរិច្ឆាគផងដែរ ប្រសិនបើទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ និងសម្ភារៈ ផ្សេងៗមានចំនួនតិចជាង គោលដៅដែលត្រូវបានកំណត់ចំនួន១០ម៉ឺនដុល្លារនោះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner