ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំនៅព្រលានជល់ដំរីខេត្តសៀមរាប ដើម្បីអបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំ» នៅព្រលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ននៃខេត្តសៀមរាបនារាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោល កម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈមានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ គឺជាការសម្តែងល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែលល្ខោនខោលខ្មែរ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល១ឆ្នាំកន្លងទៅ។ លោកជំទាវបន្តថា ព្រឹត្តិការណ៍សិល្បៈនៅថ្ងៃនេះ តាមរយៈនៃការផ្សព្វផ្សាយរបស់ភ្ញៀវទេសចរអន្តរជាតិ បណ្តាញទំនាក់ទំនងសង្គម ទូរទស្សន៍ ពិភពលោកនឹងបាន ឃើញពីតម្លៃ ល្ខោនខោលកម្ពុជា តម្លៃមនុស្សជាតិ ហើយនេះជាបំណងដែលយើងគ្រប់គ្នាចង់បាន ។

លោកជំទាវបាន បញ្ជាក់ថា បើតាមការគ្រោងទុកព្រឹត្តិការណ៍នេះមានអ្នកចូលរួម ប្រមាណ៣ពាន់នាក់ប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែងមានការចូលរួមហួសការរំពឹងទុកប្រមាណ១ម៉ឺននាក់ឯណោះ។កត្តាទាំងនេះបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារលើកកម្ពស់តម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លា។ លោកជំទាវបានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងខ្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូបែបដែលដូនតាខ្មែរយើងបន្សល់ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។

សូមបញ្ជាក់ថា ល្ខោន ខោល របស់កម្ពុជាត្រូវ បាន អង្គការ យូ ណេស្កូ ដាក់ បញ្ចូល ទៅ ក្នុងបញ្ជី បេតិក ភណ្ឌ វប្បធម៌ អរូបី នៃ មនុស្ស ជាតិ នៅ ថ្ងៃ ទី ២៨  ខែវិច្ឆិកា  ឆ្នាំ ២០១៨ នៅក្នុងកិច្ចប្រជុំ លើក ទី ១៣  នៃគណៈ កម្មការ អន្តររដ្ឋាភិបាល សម្រាប់ការ ការពារ បេតិកភណ្ឌ វប្បធម៌ អរូបី របស់ អង្គការ យូ ណេស្កូ នៅ ទីក្រុង ព័រល្វី សាធារណរដ្ឋ ម៉ូរីស ។

បច្ចប្បន្ននេះកម្ពុជាមានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥ហើយ ត្រូវបានចុះ បញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក  ក្នុងនោះមានរបាំ ព្រះរាជ ទ្រព្យ ចុះក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក នៅថ្ងៃ ទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣, ល្ខោន ស្រមោល ស្បែក ឬ ល្ខោន ស្បែកធំ ចុះក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក នៅថ្ងៃ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០០៥, ល្បែង ទាញព្រ័ត្រ ចុះក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក នៅថ្ងៃ ទី២ ខែ ធ្នូ ឆ្នាំ ២០១៥, ចាប៉ី ដងវែង ចុះក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក នៅថ្ងៃ ទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦, និងល្ខោនខោលវត្ត ស្វាយអណ្ដែត ចុះបញ្ជី បេតិកភណ្ឌ ពិភពលោក នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner